រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់លេខទូរស័ព្ទ Hotline 117 ដើម្បីឲ្យប្រជាពលរដ្ឋ រាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងនៅទូទាំងប្រទេស ២៤ម៉ោងលើ២៤ម៉ោង។

លេខទូរស័ព្ទ Hotline 117 នេះគឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាល នៅតាមមូលដ្ឋានជាដើម៕