រាជធានីភ្នំពេញ: អង្គការ WCS សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្តើកហ្លួងឬអណ្តើកសរសៃចំនួន ៥១ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងស្រុកកំពុងសីលា ខេត្តព្រះសីហនុ។

ពិធីនេះបានរៀបចំធ្វើឡើង នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១
ក្រោមអធិបតីភាព លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រះតេជគុណព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព និងលោក ខ្លេមឹន បេកកឺរ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
https://blogger.googleusercontent.com/img/a/AVvXsEjXP4uu-1gh67qB_rb0atYWnPuoy8yPTalNuswgMSQOdnKdF9NP_GBOYlo_QpMR6kdzkKxftt4nMwpnJ_JzMp8E-8RkEVZFlAQ-NbeLG9Wv3hH0cYIs4h58Z7YP53WHGVZE0ReqcX5K7vsv39Akqfguf4POMVSYqpV0dx2lcZcMWTgmDtPjE_ZVH_i70g=s1280

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយសហភាពអឺរ៉ុប អង្គការ Mandai Nature, Rainforest Trust, US Forest Service, Allan & Patricia Koval Foundation, USAID Feed the Future និង Turtle Survival Alliance។
https://blogger.googleusercontent.com/img/a/AVvXsEgURULCf1NQrDXSPDyq8SYHDL_Tk1_QejV8zQIzTsHNwq65O8nnZWTeoRkGPuh6Sny0JFusvz6JbeK-gp5UG9_7LQCiVgRwJFqlaIb52yRnjj3V5DVpLxaeeee3qdMpHgV2ErWEHg74k1pUSqppcDRqFwiPZlPDT0NKJUrYLRG9eR442WtlnX2CPMO4LA=s1280

គូបញ្ជាក់ផងដែរថា នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំមួយចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ចាប់តាំងពីឆ្នាំ ២០១៥ មក ដែលសរុបទាំងប្រាំមួយលើកនេះ មានចំនួន ១៤៧ក្បាល៕
https://blogger.googleusercontent.com/img/a/AVvXsEjtRUNm_tyhPI2o5ubYIrjfZ3ZLOEJVZLl_kEz3WDNLqdLUGqG64Aa24J390uMsMwNXfv084uiLGINyiL-tSEJOid4a5FVpmyJNlQmUhxOPBIpcgUcLqyb84EsHaZAX61SVokApK0Qy0UY3DBYBcxDa3U2brcgUnQnU7EaO_r6Ach5al3om1UH-o7dsxw=s1280
https://blogger.googleusercontent.com/img/a/AVvXsEiSgJ5bQgzAbIMdbKTDBRgDPCpQlFJuYtxrlqO5wm_qIKLXCJsv9eUrayCusPshv_oXfQuAguJx7vplrEciLJ_xzSCzrMmrsQW_2bwXg_SYeNT4mJlC9_HAeH12jciuNXqBRLfMG9dCeMoQzbYhvGqT-dgVS5vB61UL5F3egI49BwavzjlHi4_0jRgMOw=s1280