រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តបានជ្រាបហើយ កាលពីប៉ុន្មានថ្ងៃមុន មានបុរសម្នាក់បានជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ព្រមទាំងបានសម្តីជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ យ៉ាងចាស់ដៃ បង្កការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស។ តែយ៉ាងណា ក្រោយកើតហេតុ រំលងបាន១ថ្ងៃ បុរសនេះ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។https://blogger.googleusercontent.com/img/a/AVvXsEihxTDTI6KkNZArd3_WSXE9797LN_zdBaQI41YkXks7cbpJLqoSO2GtGRGd9ezlh7FUmZu2On2jsgFavsIelpvXH0hHwPri1E_MKrg_EbEVuupSD6u7kod1QcR_JjPskV0qz6HbBQIgljv5lkbDh5JFNIaygv_bCInWcSRnF1QwgcQSYyd3I-YFISEt=s960លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្ករូបនេះ ឈ្មោះ យឹង វណ្ណដា អាយុ២៧ឆ្នាំ មុខរបរជាសន្តិសុខឯកជន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ ជននេះ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ ។https://blogger.googleusercontent.com/img/a/AVvXsEh2zLZeJyUO1fnoeutIgDn_RFDYcbeHwFV6gHqHTZHZc9tFJ9vAD7X4oEgij0ymNg79gbIy7MxEFCW_sw-hyXNYqF9FmypHvQ7AkdTR6CqYal8qXFdQvARo6CXS82BUc3yx4YNnyZBPudsMIGJaOPEk6BlqDNFpVPMG5WajVZ8bBS2TeGAYTgnR_-Jw=s960សូមបញ្ជាក់ថា កាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានបុរសម្នាក់ជិះម៉ូតូអត់កញ្ចក់បញ្ច្រាស ទិសចរាចរណ៍រកបុកគេឯងហើយ ថែមទាំងរកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម រកហក់វាយ ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើន ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយ័ត្នធ្លាក់ស័ក្តិចេញពីស្មាថែមទៀត បង្កការភ្ញាក់ផ្អើលជាខ្លាំង។https://blogger.googleusercontent.com/img/a/AVvXsEhb3TN14i1c1jnoiMBBo3V0Owat0RonFS_3AqFHsSDY1Xa5dmc6T5wBMmdU34xuHSBNqdzVmrLqR-hDzM14fCvWhQmTKtRZfze1Ehtwc32JlygS0_0Xq85KQnhGeMmwly1B_v5wEiHgeBchYF_Hkb3vnH7IWhLJ7M9fm4qv17EikkY_wrEP5j8sT6qD=s1280សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់រីវ៉ូ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ដែលពាក់អាវស គ្មានកញ្ចក់ ពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ។https://blogger.googleusercontent.com/img/a/AVvXsEgc1w4JV1cA_UY8hlrmji0yHx9PeyIMv4aVCu5TMt7i10ydGTw0PT6SenB1s_6eY622wnVToNp1EJSfQ781yI9BWtgSnhfgqgSxnospXQYUfnlROv-zHZxQsluZKtr8qd2JVi94KDttCy8X3OkZqwBtRtUEZjHyCxw6Ws9X4D_kxpJ-njTZMpctRkV3=s1280 បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើន ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយ័ត្នធ្លាក់ស័ក្តិចេញពីស្មារថែមទៀត ត្រូវបានសមត្ថកិច្ច សុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕
សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖