ខេត្តកណ្តាល ៖ បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈដែលបើករថយន្តដឹកសម្ភារៈមេបូជាសពឆ្លងទូកដ តែជួបនឹងខ្យល់បក់ខ្លាំង បណ្តាលឲ្យក្រឡាប់ទូកដលិចក្នុងទឹកតែម្តង ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ទឹងក្រោយវត្តទួលស្លែង ប្រហែល២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។https://blogger.googleusercontent.com/img/a/AVvXsEiZ5PVvttHx_cACGRx_Kh4iM2GpuYvvF7sggW4qeoCPpFzRbgue1Af9_068JOkH9nO2ox0bzvJvC8ebjqUPEABb4AhoeHgLyKgN5zHnO9_G3QXMqf6BtYp8eMI2YN8IyPDOV_dR3ahvyinoiTaJ-TZ-lMLjE8ipJiDzTgsnmPhTkOzToce3OBjwxM4I=s960សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-3530 ដឹកសម្ភារៈសម្រាប់បូជាសព(មេន) បើកឆ្លងទូកដវត្តទួលស្លែង មានទិសដៅពីត្រើយខាងជើង ទៅត្រើយខាងត្បូង(ភូមិត្រឡោកបែក-ភូមិទួលស្លែង)បើកបរដោយឈ្មោះ គីម ស៊ឹង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរសង់មេនបូជាសព ។ ពេលទូកដ ឆ្លងមកជិតដល់ត្រើយខាងត្បូង ស្រាប់តែមានខ្យល់បក់ខ្លាំង ធ្វើឲ្យទូកដរេចង្កូតទៅទិសខាងលិច ហើយក្រឡាប់លិចទូកម្តង បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តដឹកមេននោះ លង់ទឹកស្លាប់តែម្តង។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនស្ដាប់តាមការណែនាំរបស់អ្នកបើកទូកដ ឲ្យរុះរើសម្ភារៈចុះខ្លះ ព្រោះចម្លងខ្លាចក្រែងមានឧបសគ្គ ដូចការរៀបរាប់ខាងលើ តែជនរងគ្រោះមិនស្ដាប់ ហើយចចេសមិនធ្វើតាម ដោយអះអាងថាខ្លួន ប្រញាប់ទៅរៀបចំសង់មេនបូជាសពឲ្យគេ ហើយបង្ខំឲ្យអ្នកបើកទូកដចេញដំណើរ ទើបគ្រោះថ្នាក់បែបនេះទៅ។https://blogger.googleusercontent.com/img/a/AVvXsEi5o9DSf47G4cRCeQTIqxTXTF8Y5Xf33fvCGyj88E1AD6eOr76h0jNSNdaFsBkjFviVKl59H3rW-3wgMQk1zqfSQBFvLlXWpxAv1I6RwOn1xhMDsmvzXP9aUbjr_cpwrHp_Si91GC0paddqBtcVFnhGY5T3ENIDb9ZHzxY5yOmF9pApOeliAhCdjJ18=s1280លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងជំនាញនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់កុង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រង់យកមធ្យោបាយ និងសពជនរងគ្រោះឡើងគោក ដោយប្រើពេលអស់រយៈពេល៨ម៉ោង គិតត្រឹម៧ព្រឹករហូតដល់១៤និង០០នាទីរសៀលថ្ងៃដដែល ទើបរួចរាល់។
សមត្ថកិច្ច បញ្ជាក់ថា ករណីនេះ ប្រពន្ធជនរងគ្រោះមិនប្ដឹងផ្ដល់ទាមទារលើភាគីណាទេ ដោយសារប្ដីខ្លួនបើកបរធ្វេសប្រហែសដោយខ្លួនឯង។ ណាមួយទូកដជារបស់វត្ត ចម្លងមិនបង់ប្រាក់ និយាយរួម គឺសម្រាបប់ចម្លងប្រជាពលរដ្ឋ ដោយគ្រាន់តែសុំសម្ភារៈ និងយកសពប្តីទៅធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ ៕
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖