រាជធានីភ្នំពេញ៖ នាមុននេះបន្តិចធនាគារ ABA បានធ្វើការប្រកាសតាមបណ្តាញសង្គមថា នឹងធ្វើការកែលម្អប្រព័ន្ធម្តងទៀត ដោយខាងធនាគារបានបង្ហោះសារឲ្យដឹងថា៖ “សេចក្ដីជូនដំណឹង ការកែលម្អប្រព័ន្ធតាមការគ្រោងទុក អតិថិជនជាទីគោរព! សូមជម្រាបថា ប្រព័ន្ធរបស់យើងនឹងធ្វើការកែលម្អតាមការគ្រោងទុកចាប់ពីម៉ោង 00.00 (ឬម៉ោង12 យប់នេះ) ដល់ម៉ោង 07.00 ព្រឹក ថ្ងៃសៅរ៍ ទី 27 ខែ វិច្ឆិកា។ ក្នុងអំឡុងពេលនេះ រាល់ផលិតផល និង សេវាកម្មរបស់យើង ដែលមានដូចជា ម៉ាស៊ីនស្វ័យសេវា និង កម្មវិធី ABA Mobile របស់យើងនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ យើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលនេះ” ៕

https://blogger.googleusercontent.com/img/a/AVvXsEiIS4vCePA7v-5JAk1mUOlECO42nqgN4sS1FJTW4n29Q-qUnx8KnnB2prTH3d7P7X5-vDbDcs93LnsyxCctj-PqF1TtHR9E1MQfJyXvccW216tqHeJ9Bz25MDxFnevUc4WOv5S1nHXG24V0um2SePc7VUKgCTNKLT6LZCtQWotgqguzy-dVAdsPWZm6=s1602