រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត។

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលហេតុការណ៏នេះបានកើតឡើង កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ក្នុងទិសដៅពីកើត ទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ថែមទៀតផង ៕

https://blogger.googleusercontent.com/img/a/AVvXsEhryNu2TnCjwEGvZi82cKqoq5sxi5gLJ26bnjd_VJ0dlRzeN7rKsuzCCmSvXtWGEvE6YXepK3wB290eJqtf31FQtMH-fCaZX_FdKVzn0PL0H88UO11AvUbIp4PyRXBkRfKW7DcjTvfy3-pMKLsrpNN2y-JsowocJ7R8K-_tgQm_z7ZAlnP_nbDedS5a=s881https://blogger.googleusercontent.com/img/a/AVvXsEiXoC-dUGOuUEkqgDNnGqyWJIFMXaV_0QUhTuUzTN2QOv-TwGWTb_9bYMpNDN7zrTqnDR8txJv-IMnjgC456TVjiUJLh_KsYCz2DlCjPZcmXYk_nwofN0tc0VsyOzSDS90catrkaLDjfqKK7igiMuL9u567euH5W4HcolQJNC8JeKF-S07BWtWWHGgP=s1046

https://blogger.googleusercontent.com/img/a/AVvXsEg3xczfL3qHNuaVdAY-JB-QZvotHJDge2eytjEnMlb2k7Gp6LsmFZW_HDJ7MSimq9RxY88Qwr2EM-aVTvlTMAHox_KTntBRXgevUVh85T99qjG-GRt9DdUq6U6PnGyRnzEBMhtZSyTEa6xQzNddn17G6S3FCjFy6el5RbUCwjdfDTIq8ZEbCLrjpgqm=s1280https://blogger.googleusercontent.com/img/a/AVvXsEhPl85BzOWSu4u4Pbd-1pVRK_2MbCsAOTh8akB8NYdSHMnJJTUgUGhUSuOpUzvFrY7nYKaOYR_hGi3pmCOFCAH75v2Hp2Fev_-LTWMnaA6yxROXGxcVOw63VVPtLiG1Hmljnmg_D186Q_RsElYTH15SgWCdeuMSQXOitIg3wbhQRv01nEe7Czgvc5hG=s1280