ការទទួលទានអាហារទាំងនេះជាប្រចាំនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព លោកYu Rencun គឺជាវេជ្ជបណ្ឌិតនៃឱសថបុរាណចិន និងជាវេជ្ជបណ្ឌិតដ៏ល្បីម្នាក់ដែលមានបទពិសោធន៍ 50 ឆ្នាំក្នុងការជួយអ្នកជំងឺក្នុងការប្រយុទ្ធប្រឆាំងនឹងដុំសាច់។ នៅពេលចូលរួមក្នុងកម្មវិធីវេជ្ជសាស្ត្រ និងសុខភាព លោកវេជ្ជបណ្ឌិត Yu បានចែករំលែកផលប្រយោជន៍ដ៏ច្រើនលើសលប់របស់សារ៉ាយសមុទ្រ ដែលជួយប្រឆាំងនឹងជំងឺ ហើយក៏ជាអាវុធសម្ងាត់របស់គាត់ផងដែរ។ទើបតែដឹងថា «សារ៉ាយសមុទ្រ» មានអត្ថប្រយោជន៍ច្រើនដល់ថ្នាក់នេះសោះ! - Khmerload

អាហារដំបូងដែលគាត់បានលើកឡើង គឺសារ៉ាយសមុទ្រ លោកវេជ្ជបណ្ឌិត Yu បាននិយាយថា សារ៉ាយសមុទ្រ គឺជាឱសថបុរាណរបស់ចិន សៀវភៅបុរាណមានកំណត់ត្រានៃការប្រើសារ៉ាយសមុទ្រដើម្បីព្យាបាលជំងឺ ដោយវាមានប្រសិទ្ធិភាពបន្ទន់និងបែកខ្ញែកនៅលើ thrombus ។ ជាងនេះទៅទៀតសារាយសមុទ្រក៏មានផ្ទុកនូវសារធាតុ polysaccharides ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងជំងឺមហារីកផងដែរ។ លើសពីនេះ វាក៏ផ្ទុកនូវប្រូតេអ៊ីនពិសេសមួយហៅថា glycophilin ដែលរារាំងការរីកសាយនៃកោសិកាដុំសាច់ ដោយអាហារនេះក៏ជួយកាត់បន្ថយអត្រានៃជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងច្រើនផងដែរ។

ដោយសារាយពណ៌ត្នោត Fucoidan ជាប្រភេទសារ៉ាយសមុទ្រដែលមានប្រសិទ្ធភាពបញ្ចុះកូឡេស្តេរ៉ុល និងរារាំងការឡើងរឹងនៃសរសៃឈាម មិនតែប៉ុណ្ណោះ សារ៉ាយសមុទ្រក៏មានផ្ទុកជាតិកាល់ស្យូម និងសារធាតុរ៉ែច្រើនផងដែរ ប៉ុន្តែមានជាតិសូដ្យូមទាប ដូច្នេះវាមានសមត្ថភាពជួយរក្សាលំនឹងសម្ពាធឈាម។MarLIN - The Marine Life Information Network - Dulse (Palmaria palmata)

សេលេញ៉ូមនៅក្នុងសារ៉ាយសមុទ្រត្រូវបានបង្ហាញថាមានលក្ខណៈសម្បត្តិការពារបេះដូង ជាតិសរសៃដែលរលាយក្នុងទឹកដែលមាននៅក្នុងសារ៉ាយសមុទ្រជួយការពារ និងព្យាបាលការទល់លាមកបានយ៉ាងល្អ ជាពិសេស សារធាតុផ្សំ Alga alkane mannitol នៅក្នុងសារ៉ាយសមុទ្រ ជួយចិញ្ចឹមបាក់តេរីដែលមានប្រយោជន៍ក្នុងពោះវៀន ធ្វើឱ្យអាហាររំលាយបានលឿន និងឆាប់រុញកាកសំណល់ចេញ។

អត្ថបទដោយ ៖ សុផានីត