ភ្នំពេញ៖ដោយមានការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែងទូទាំងប្រទេសសម្រាប់គម្រោងដ៏អស្ចារ្យរបស់ក្រុមហ៊ុន Wonder Development MESONG ដែលជាខុនដូដ៏ប្រណីត និងខ្ពស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីចាប់រង្វាន់ ដើម្បីអបអរសាទរទិវា 11.11 Singles’ Day រួមជាមួយ ពិធីបុណ្យអុំទូក ដើម្បីអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្មកាលពីថ្ងៃទី២៤វិច្ឆិកាឆ្នំា២០២១។

ការលក់ខុនដូដ៏ពិសេសរបស់ MESONG ក្នុងទីក្រុងភ្នំពេញបានបើកឳកាសសម្រាប់អតិថិជនថ្មី ចូលរួមប្រើប្រាស់ និងយល់ដឹងពីប្រណីតភាព។ អរគុណចំពោះការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការផ្ដល់ការរស់នៅដ៏ប្រណិត និងខ្ពស់បំផុតក្នុងចំណោមទីផ្សារក្នុងស្រុក។ ដោយមើលឃើញពីប្រជាប្រិយភាពរបស់ MESONG បានបង្កើតឲ្យមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ MESONG សូមអញ្ជើញអតិថិជនដ៏មានកិត្យានុភាព ដើម្បីចាប់យកឱកាសក្នុងការជាវចូលមកប្រើប្រាស់ដែលបានកំណត់គោលដៅតាមតម្រូវការរបស់ពួកគេ តាមរយៈព្រឹត្តិការណ៍ Raffle Draw ដែលរៀបចំនៅក្នុងមជ្ឈមណ្ឌលលក់របស់យើងខ្ញុំនៅកោះពេជ្រ។ រួមជាមួយនឹងការតុបតែង រំលេចនូវភាពទាក់ទាញ ជាមួយនឹងតន្ត្រីដ៏រីករាយ។ ព្រឹត្តិការណ៍ Raffle Draw នឹងធ្វើការជ្រើសរើសក្រុមអ្នកឈ្នះ ដោយពួកគេទាំងអស់ទទួលបានសិទ្ធិផ្តាច់មុខក្នុងការក្លាយជាម្ចាស់ខុនដូ MESONG។

MESONG គឺជាកន្លែងដែលធ្វើឲ្យសុបិន្តរបស់លោកអ្នកក្លាយជាការពិត។ យើងចូលចិត្តអ្វីដែល MESONG បានតំណាង ហើយទន្ទឹងរង់ចាំឆ្ពោះទៅកាន់អគារខ្ពស់បំផុតនៃប្រទេសកម្ពុជាក្នុងឆ្នាំ 2023 ឆាប់ៗនេះ” ថ្លែងដោយនារីដ៏ស្រស់ស្អាតម្នាក់ ដែលបានឈ្នះក្នុងកម្មវិធី Raffle Draw និងបានជាវមួយយូនិត។ អតិថិជនម្នាក់ទៀតមកពីប្រទេសប៉ូឡូញក៏បានរំលឹកឡើងវិញនូវក្តីស្រឡាញ់របស់គាត់ចំពោះប្រទេសកម្ពុជា ហើយរំពឹងការរស់នៅបែបប្រណិតភាពដែល MESONG ផ្ដល់អោយ។ “ខ្ញុំបានធ្វើដំណើរក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយខ្ញុំចូលចិត្តប្រទេសកម្ពុជាជាងគេ ដោយសារហេតុផលជាច្រើន។ ហើយក្នុងនោះក៏មានអគារ MESONG មួយចំណុចដែរ” បុរសជនជាតិប៉ូឡូញបាននិយាយដោយស្នាមញញឹម។ អ្នកចូលរួមភាគច្រើនក្នុងកម្មវិធីរបស់ MESONG សុទ្ធតែមានអារម្មណ៍រីករាយ និងស្រស់ស្រាយ និងទទួលយកអ្វីដែលថ្មី ដែល Mesong បានផ្ដល់អោយ។ “ការសាកល្បងផ្សងសំណាងរបស់លោកអ្នក ដើម្បីទទួលបានខុនដូក្នុងក្តីស្រមៃរបស់លោកអ្នកតាមរយៈកម្មវិធី Raffle Draw ដោយក្ដីរីករាយ ជាពិសេសនៅពេលដែលបានមកដល់ខុនដូដ៏ល្បីដូចជា MESONG វាពិតជាមានតម្លៃណាស់ សូម្បីតែការរៀបចំព្រឹត្តិការណ៍នេះឡើងក៏ដោយ” ភ្ញៀវក្នុងស្រុកបានបង្ហាញអារម្មណ៍ជាមួយនឹងភាពសើចក្អាក់ក្អាយ។

ភាពជោគជ័យនៃការលក់របស់ MESONG បានបង្ហាញពីតម្រូវការដ៏ខ្លាំងក្លាសម្រាប់ខុនដូលំដាប់ខ្ពស់ និងស្ដង់ដារ សោភ័ណសម្រាប់កម្រិតជីវភាពរស់នៅដ៏ប្រណីត។ យើងនឹងបន្តរៀបចំព្រឹត្តិការណ៍ និងបង្ហាញនូវគំនិតច្នៃប្រឌិតផ្សេងៗ ដើម្បីបំពេញតម្រូវអតិថិជនរបស់យើង»។ បាននិយាយដោយ លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន Wonder Development,ដែលដឹកនាំនៅពីក្រោយព្រឹត្តិការណ៍ gimmicky នេះ ។