រាជធានីភ្នំពេញ ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តមណ្ឌលគិរី ខេត្តកណ្ដាល និងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបន្តចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនៅក្នុងក្រុងសែនមនោរម្យ ស្រុកកោះធំ និងក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/a/AVvXsEhJFuLX7uUAHeN-hOp5QSMU0LNv5q3rx1e2uxbw7-r7f24tPTAXLoNQXQYSOL0INUBMR5mU-2znVkEVMY1DvpMe7m8bGhFXx9rKHIfebWutNsdGnFh9bw38AtlcMG1GBKsOPecxfW--qmMAAoAlYreoJ46fEzHD7vZzE6uwOknnrwSJTqx0vVYmeZ1_=s1280ប្រតិបត្តិការនេះ មន្ត្រីជំនាញបានឃើញថា ដេប៉ូចំនួន ០៥ មិនមានភាពអនុលោម ក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន២៤ ដែលបានត្រួតពិនិត្យ។ បន្ទាប់មក មន្រ្តីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍ដល់ម្ចាស់ទីតាំងដែលល្មើសនឹងច្បាប់ និងបានឱ្យកែតម្រូវផងដែរ។
សូមបញ្ជាក់ថា ស្ថានីយ និងដេប៉ូសាំងមិនតិចទេ ដែលបានលួចរកស៊ីមិនសុចរិត ដោយលក់សាំងមិនគ្រប់លីត្រ និងមានគុណភាណអន់ឲ្យអថិតិជន ។ កន្លងមក ពេលមន្ត្រីជំនាញបានចុះពិនិត្យ និងរកឃើញភាពមិនប្រក្រតីបែបនេះជាហូរហែ ហើយបានធ្វើការពិន័យអន្តរកាណ៍ទៅតាមនីតិវិធីផងដែរ តែយ៉ាងណា ប្រជាពលរដ្ឋចង់ឲ្យមន្ត្រីជំនាញបង្ហាញឈ្មោះម្ចាស់ និងទីតាំងលក់សាំងមិនសុចរិតនោះ ដើម្បីទុកជាការព្រមាន កុំឲ្យម្ចាស់ស្ថានីយ និងដេប៉ូផ្សេងទៀត រកស៊ីមិនត្រឹមត្រូវតាម៕https://blogger.googleusercontent.com/img/a/AVvXsEiUjogwGFRiiJRCgPCAeNdKs6i7BsR_0HN2IG76HbwG8TQB3cXiKNwsLPS3JHL039NMo3011j59FKzujQeRKWN9vl_1q01zSvIlqun6pKeCYvg97BJ9NTa8fbNYwz1ZhcJJYJOepV-Fv9J3vDigzW9CDGw-TEtU0Xat70St9lGgkknMjNvDO2Mxd_xj=s1280https://blogger.googleusercontent.com/img/a/AVvXsEg1nzoEOBC0BIsgzBZfamwcTSufRNnmCANYEgAbgS41wKHld6OdsZ0xkiVWbrE7niRRFKRQMddP8CqyujfN61iJf2V8Ex44aZl4gM1mg1dKQxb88vYILqogS5C9Kb6vktpvtExVucHiMv5ZpRObDcnzw6vXnr19u8JEbf0ofszO1v-0oFBX5gRXTylg=s1280