បន្ទាប់ពីក្រុមបិសាចក្រហម Manchester United  បញ្ចប់តួនាទីលោក Ole ជាអ្នកចាត់ក្រុមរួចមក​ ពេលនេះក្រុមម្ចាស់ជើងឯក UEFA Champion League ៣សម័យ បានឈានដល់កិច្ចព្រមព្រៀងនាំយកអតីតគ្រូបង្វឹកក្រុម RB Leipzig គឺលោក Ralf Rangnick មកធ្វើជាគ្រូបណ្តោះអាសន្ន។Journalist: Rangnick's 'unique' style would work at Milan like Klopp's  Liverpool

បច្ចុប្បន្ន លោក​ Ralf Rangnick ជាប្រធានផ្នែកអភិវឌ្ឍន៍កីឡានៅក្រុម Lokomotiv Moscow នៅលីគកំពូលប្រទេសរុស្សុី។ បុរសវ័យ ៦៣ឆ្នាំ បានចុះកុងត្រារយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ ពោលគឺលោកកាន់ដំណែងរហូតដល់ខែឧសភា ឆ្នាំ ២០២២៕Part 2: A conversation with Ralf Rangnick - debuts.eu

គួរបញ្ជាក់ផងដែរថាក្រោយពីការបញ្ចប់តួនាទីលោក​ Ole ក្រុម Man Utd បានតែងតាំងលោក​ Carrick ជាអ្នកចាត់ការបានមួយប្រកួតផងដែរ ដោយបានយកឈ្នះ Villarreal ២-០៕