ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកាត់ខ្សែភ្លើងមួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ដែលធ្វើសកម្មភាពលួចកាត់ នៅចំណុចក្រុមហ៊ុនយិជា ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យរួមមាន ៖ ទី១-ឈ្មោះ រឿម គឹន ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅចំណុច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ (ឃាត់ខ្លួនបាន) ។ ទី ២-ឈ្មោះ ដូង កាន់ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅចំណុច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ(គេចខ្លួន) ។ និងទី៣-មិនទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។ ដកហូតវត្ថុតាងបានរួមមាន៖ ខ្សែភ្លើងចំនួន២៣កំណាត់ ព្រមទាំងសម្ភារៈ ឧបកណ៍ធ្វើសកម្មភាពមួយចំនួនទៀត ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំណែក បក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់នាំមកចាត់ការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/a/AVvXsEheRt1sZAMMth8KVlAlKOPZ2JW6oJpeWUDWfzPcT7atBs03Q6Badw2JNTbyDRj10AFfJgMCgKUd1wSGjUwNBL47oz8retNsZYBsLfleytvFNdPk90z6gW8fdzzlOlf41fnoFqtRZE05QpK-nzMLyXKmvwvmJX-bNKms2XS4Bge4XGcrPQmcaS8JGxtB=s900