ថៃ៖ តារាស្រីរូបស្រស់ Pat Napapa ដែលតែងតែល្បីថាមានកំលោះៗរូបសង្ហាជាច្រើនតាមសុំស្នេហ៍ និងខ្លះ ក៏ថែមទាំងមានពាក្យលេចឮថាមានទំនាក់ទំនងស្នេហាជាមួយបុរសនេះ ជាមួយបុរសនោះ តែចុងក្រោយនាងបដិសេធទាំងអស់។

ស្រាប់តែក្នុងរយៈពេលថ្មីៗកន្លងទៅ ក៏មានបុរសរូបសង្ហាម្នាក់ដែលមានមុខងាជាមន្ត្រីប៉ូលីសមានឈ្មោះថា Nine Napat បានយកផ្កាកុលាបមួយបាច់ធំមកជូន Pat Napapa ដល់មុខផ្ទះ​​ រហូតធ្វើឱ្យហ្វេនៗសង្ស័យម្ដងទៀតពីទំនាក់ទំនងមួយនេះ។ ចុងក្រោយតារាស្រីរូបនេះបានក៏បានចេញមុខមកប្រាកាស និងបញ្ជាក់ច្បាស់ៗថាពេលនេះខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសរូបនេះពិតមែន ក្នុងនាមជាសង្សារនឹងគ្នា​ ហើយស្នេហានេះក៏បានទាក់ទងគ្នាមួយរយៈធំហើយ ប៉ុន្តែមិត្តភ័ក្តស្និទ្ធស្នាល ពួកគេមិនទាន់បានដឹងរឿងមួយនេះនោះទេ។ បន្ទាប់ពីមានការបកស្រាយបែបនេះហើយ មហាជនគ្រប់គ្នាពិតជាមានក្ដីរំភើបជំនួសនាងជាខ្លាំង ព្រោះម្ដងហើយម្ដងទៀតនាងតែងតែបដិសេធជាមួយទំនាក់ទំនងមុនៗ តែពេលនេះនាងបានជួបបុរសត្រូវចិត្តហើយ៕