រាជធានីភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូចូលគោលដៅ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ ក៏ព្យាយាមបើករត់ ទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងការខូចខាត ពេលសមត្ថកិច្ចឃាត់​សួរនាំ បែរជាបញ្ចេញអាកប្បករិយាច្រឡើសបើសរកមកគំរាមវាយសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ។

បើមើលទៅតាមវីដេអូជាក់ស្ដែង បានឲ្យដឹងថា បុរសខាងលើនោះជិះម៉ូតូចូលគោលដៅ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ ក៏ព្យាយាមបើករត់ បានធ្វើដំណើរបញ្រ្ចស់ផ្លូវ ហើយក៏បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របផ្លូវ លុះប៉ូលីសចរាចរណ៍ក៏ធ្វើការឃាត់បុរសនោះហើយដកសោរទុកមួយឡែកសិន ស្រាប់តែភ្លាមៗនោះមិនដឹងយ៉ាងម៉េចបុរសនោះក៏បានមានការខឹងសម្បារយ៉ាងខ្លាំង បញ្ចេញចរិតឬកពា ពាក្យសម្ដីយ៉ាងក្រអើតក្រទម ព្រមទាំងស្ទុះរកវៃប៉ូលីសទៀតផង មិនមែនត្រឹមតែ១ដងទេ គឺរកវាយប៉ូលីស២ ទៅ៣ដង ដែលកាយវិការរបស់គាត់បែបនេះគឺហាក់បីដូចជាមើលប្រមាថខ្លាំងទៅលើកងកម្លាំងពេញទឹហឹងតែម្ដង ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖