ក្រោយភ្ញាក់ពីគេង បើចង់ដឹងថារាងកាយអ្នកមានសុខភាពល្អ ឬឈឺ សូមសាកពិនិត្យមើលអាការៈទាំង២ខាងក្រោមនេះ ៖

– រង្វង់ភ្នែកខ្មៅ
យោងតាមអ្នកជំនាញ ជំងឺមហារីកថ្លើម និងតម្រងនោមបានបង្ហាញឲ្យដឹងថា ក្រោយពេលភ្ញាក់ពីគេង អ្នកសង្កេតឃើញថាស្បែកជុំវិញភ្នែកកាន់តែខ្មៅ សូមប្រយ័ត្នព្រោះនៅពេលដែលអ្នកមានជំងឺមហារីកថ្លើម និងតម្រងនោម វានឹងធ្វើឱ្យមុខរបស់អ្នកជម្ងឺជារឿយៗខ្មៅស្រអាប់ ជាពិសេសស្នាមខ្មៅជុំវិញភ្នែក ដូចជាខ្លាឃ្មុំ ។ កត្តានេះអាចបណ្តាលមកពីការខូចមុខងារថ្លើមដូចជា ក្រិនថ្លើម រលាកថ្លើម និងខ្សោយតំរងនោមជាដើម … ជាការពិតណាស់ រោគសញ្ញានេះមិនអាចត្រូវបានបដិសេធថាជាសញ្ញានៃជំងឺ endocrine , melasma ឬជម្ងឺខាន់លឿងយូរនោះទេ។ ប្រសិនជាអ្នកមានសញ្ញាទាំងនេះ អ្នកគួរតែទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។រង្វង់ភ្នែកខ្មៅ គួរតែធ្វើមេចទៅ? (មានវីដេអូ) - Srey Saat

– មាត់ស្ងួត ខ្យល់ដង្ហើមមិនសូវស្រួលជាងធម្មតា
នៅពេលព្រឹកពេលដែលអ្នកក្រោកពីគេង ប្រសិនបើអ្នកឃើញថាខ្លួនឯងមានមាត់ស្ងួត បរិមាណទឹកមាត់ក្នុងមាត់ថយចុះ ដែលបណ្តាលឱ្យមិនស្រួលខុសពីធម្មតា ។ ប្រសិនបើបន្ទាប់ពីភ្ញាក់ពីគេង មាត់របស់អ្នកស្ងួត ពិបាកនិយាយ និងទំពារអាហារ វាអាចជារោគសញ្ញានៃជំងឺដែលទាក់ទងនឹងថ្លើម ។ ដោយយោងទៅតាមអ្នកជំនាញបានបង្ហាញថានេះគឺជារោគសញ្ញា Sjogrenនៃជំងឺថ្លើម ដែលបណ្តាលមកពីការផឹកស្រាច្រើន និងក្រិនថ្លើមជាដើម រោគសញ្ញានៃជំងឺទាំងនេះហើយដែលបណ្ដាលឲ្យមាត់ស្ងួត ព្រមទាំងអមដោយរោគសញ្ញាផ្សេងៗទៀត៕មូលហេតុទាំងនេះហើយដែលធ្វើឲ្យបបូរមាត់ចេះតែស្ងួតប្រេះ

អត្ថបទដោយ៖ សុផានីត