រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា៖«បុរសម្នាក់ដែលផុសជេរប្រមាទមេីលងាយមកលេីសមត្ថកិច្ចត្រូវបានចូលខ្លួនមកទទួលស្គាល់នូវកំហុស​ ធ្វេីកិច្ចសន្យា​ និងបានថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ​។

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ​ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​ ផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ សំរិត រីក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ១១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marc André ដែលបានចែករំលែងវីដេអូ (Share) ដែលបានសរសេរខ្លឹមសារជាអក្សរជេរប្រមាថមកលើសមត្ថកិច្ចកិច្ចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្រ្តីអនុវត្តច្បាប់ ។

ឈ្មោះ សំរិត រីក បានចូលខ្លួនមកបំភ្លឺ និងបានទទួលនូវកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស​ផងដែរ ៕​
សូមចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត​ !!!» ៕

https://blogger.googleusercontent.com/img/a/AVvXsEhbVK2nR4U_vdtsP2i26MKEw4NWwaTSUnCQTJom2IKduaStQkFPJgD50RDIouWDL-JvifhnZDE2Lpi85BM6DsnVpn-S9-wlmScYuDKFLdiFGFK_R5h66C9F4-D5ko85FzTXlzqhDc6wEbzuGED80FMFdWRj5VnQVlMjUkdapRo1oopsGk6CDLJybBlI=s1280https://blogger.googleusercontent.com/img/a/AVvXsEj94tMEgsB8H9mIAE1PEH3fkEhhFdRaasoQZiksXkJeVb7avIdXhEPe8VW7YtgnMS8wdqp7UUFwyOoZz5Mj26VYCiUr0LIFCGb0lBwJhMWlYib66dEU6Pd7zCwJV9kHVomO47c2mG9-J3hUn-OBYuLt7rByxH49mag2tbrD5bMGkWxMniHzZPkWvS8B=s1280

https://blogger.googleusercontent.com/img/a/AVvXsEj1vOQ94b6_d7pnFDYyHtkAbBjbLg1YY1GIBw74aqfxaQ7mXu_vrEPRkPT2ZIa2Eyc9Vi_34wMxJiNEhgVpYZ-XORUIaFVDzUOxDOlffr7iNThx_W6nbX1as52NxNNNtEArpvO-8-tcfYTIZ8oohk-jGyoldTg7rVmTdOPlf_dtaDI6j6A7gB660WIW=s1280