ខេត្តកណ្តាល ៖ ក្រោយពីចាប់ខ្លួនបានមួយអន្លឺ អ្នកលេងល្បែងអាប៉ោងចំនួន៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានសម្រេចធ្វើការដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ តាមបញ្ជាថ្នាក់លើ ។ សួរថា តើថ្នាក់នោះជានរណា ពាក់ស័ក្តិប៉ុន្មានទៅ ទើបមានឥទ្ធិពល បញ្ជាឲ្យដោះលែងជនល្មើសយ៉ាងស្រួលបែបនេះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានបង្រ្កាបបទល្មើសល្បែងស៊ីសងមួយករណី (អាប៉ោង) នៅចំណុចកើតហេតុភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយចាប់ខ្លួនបានអ្នកញៀនល្បែងចំនួន៨នាក់។https://blogger.googleusercontent.com/img/a/AVvXsEh6stegiTOfbjGD3GtSDGlaOoL_JXrPrunHHixVeMzbBh8TJyA6l_xB3OrOttJA5VO6-2w4iyFgvi0Xi8zYwoERNc24A0zbRaLUVPy0ii51vCM1u-pfDhcNA4HaEEaXEBnVrvJoPBziiHy5QC-fo-mUUl6NPJrxZ17BO1izgJHKbFvbdJIINK0hxCG3=s768ជនសង្ស័យ ទី១-ឈ្មោះ នូ រស់ ភេទប្រុស អាយុ៦២ឆ្នាំ (ពិការ) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល (អ្នកលេងអាប៉ោង), ទី២-ឈ្មោះ ប៉េង វុត្ថា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ (អ្នកលេងអាប៉ោង), ទី៣-ឈ្មោះ ជុំ ជឿក ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ (អ្នកលេងអាប៉ោង), ទី៤-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរនៅផ្ទះ (អ្នកលេងអាប៉ោង)។ ទី៥-ឈ្មោះ មាន វី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតោម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរទិញអេតចាយ (អ្នកលេងអាប៉ោង), ទី៦-ឈ្មោះ ណែម វិធិន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ មុខរបរលក់ដូរ (អ្នកលេងអាប៉ោង), ទី៧-ឈ្មោះ សែ ឈឿត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ (អ្នកលេងអាប៉ោង) និងទី៨-ឈ្មោះ ជឹម សុភា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរលក់ដូរ (អ្នកលេងអាប៉ោង)។https://blogger.googleusercontent.com/img/a/AVvXsEharGOgXmu5_vSRGl9yDncPV47y_orR-HbWsfTaREKz96QfqEyv12oMltJPCmMuC6zGVW1mh8LDlVWcyunzDu0JKnaAvQ5j9vzlN6yqk-QBNYt017KQWioyDF-fBoX3VzavMpKimVKMDq7XAjAR_YdCjBGXm6g4GxuedCv-cvskf1optZtirXXQGBNG=s768ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធបទល្មើសត្រូវកម្លាំងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួររ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ តែដឹងអី ក្រោយពីឃាត់ខ្លួនបានមួយដង្ហើមចង្រិត សមត្ថកិច្ច បានដោះលែងជនល្មើសទាំងនោះ ឲ្យត្រឡប់ទៅផ្ទះវិញយ៉ាងរំភើយ។

ជុំវិញនឹងករណីនេះ លោក មៀច សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង បានប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា អ្នកលេងល្បែងអាប៉ោងទាំងនោះ ពិតជាបានដោះលែងអោយវិលត្រឡប់ទៅផ្ទះវិញពិតមែន ដោយមានបញ្ជាពីថ្នាក់លើ ។ តែយ៉ាងណា គេមិនដឹងថា មន្ត្រីថ្នាក់លើដែលបញ្ជាឲ្យដោះលែងជនល្មើសបែបនេះ មានពាក់សក្តិប៉ុន្មានលើស្មា ហើយមានឥទ្ធិពលកម្រិតណាទេ ទើបហ៊ានបញ្ជាឲ្យដោះលែងជនល្មើសតាមចិត្ត។https://blogger.googleusercontent.com/img/a/AVvXsEizSgD8ByEz0SymZ7UHRWPiXiRjzjf301hjGN9TiujiPaDQj8HSWDpbc28l7LWXDF-aPAxA_UgdpZwuDWbLjo4VBJV-pe8RIMeSyHHnBkw1j_Akh5YyzCDbqOZrOoC6L9-zFFEus-kdu9D9Jh4_GkP1lkLzSdvPaLAW580N6zpxKOEFJcBFt6kjleA9=s768មហាជនបានសម្តែងការហួសចិត្តជាខ្លាំង មិនគួរណាមន្ត្រីនគរបាលយុត្តិធម៌នៅខេត្តកណ្តាល ចេះស្នៀត ចាប់ជនល្មើសបាន រួចដោះលែងទៅវិញបែបនេះសោះ ពិតជាមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នង ។ តែយ៉ាងណា ប្រជាពលរដ្ឋមានជំនឿថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នឹងមិនបណ្តោយឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ធ្វើព្យុះធ្វើភ្លៀងបានតាមចិត្តជុំវិញនឹងករណីនេះទេ៕https://blogger.googleusercontent.com/img/a/AVvXsEiCr1_q2Ts_-Jw2yOEZqCy-qApcW7TRQcyRFYECX7jR4hHTgWqzAJwAf32coxWUtxQJ5GK78pKwHeiD3xmq1MgIWFTEil5KzlGZvTJk4rrdrLzfIs9I8TBaPi0BwcWmE1gs6aUGDp1R9wQT7SlgrIWqCdYW4Y2LCOdpVBd8Uu2buieotFmjH2XcpkKX=s768