អត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដែលកុមារទទួលបានពីការលោត ដោយវាអាចត្រូវបានគេមើលឃើញថាការលោតផ្តល់នូវអត្ថប្រយោជន៍ដែលឪពុកម្តាយស្ទើរតែមិននឹកស្មានថានឹងអស្ចារ្យណាស់ ប៉ុន្តែទោះជាយ៉ាងណា ឪពុកម្តាយនៅតែត្រូវមើលថែកូនយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងអំឡុងពេលលោត រត់ ក៏ដូចជាធ្វើសកម្មភាពផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយផងដែរ ។

ខាងក្រោមនេះ យើងនឹងបង្ហាញឲ្យឪពុកម្តាយទាំងអស់មកដឹងអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៦ ដែលកូនលោកអ្នកអាចទទួលបានពីការលោត៖

1. សាច់ដុំ និងឆ្អឹងរឹងមាំ
ការលោត គឺទាក់ទងទៅនឹងសាច់ដុំស្នូល ដែលការលោតបែបនេះបានជួយកាត់បន្ថយភាពតានតឹងក្នុងសាច់ដុំ និងសន្លាក់របស់កុមារ ដែលជួយឱ្យរាងកាយរបស់កុមារមានភាពបត់បែន និងធ្វើឱ្យសន្លាក់ និងសាច់ដុំធ្វើចលនាដោយសេរី ជាមួយគ្នានេះដែរ វាក៏ជួយពង្រឹងសាច់ដុំ និងឆ្អឹងផងដែរ។70,405 BEST Strong Kid IMAGES, STOCK PHOTOS & VECTORS | Adobe Stock

2. ប្រព័ន្ធឡាំហ្វាទិចកាន់តែរឹងមាំ
ដូចដែលឪពុកម្តាយបានដឹងរួចមកហើយ ការគ្រប់គ្រងជាតិពុលក្នុងរាងកាយរបស់មនុស្សយើង នឹងត្រូវបានគ្រប់គ្រងដោយប្រព័ន្ធឡាំហ្វាទិច ដែរការលោតបានជួយជំរុញឲ្យប្រព័ន្ធឡាំហ្វាទិចឱ្យដំណើរការ និងមានប្រសិទ្ធភាពជាងមុន។ ដូច្នេះការគ្រប់គ្រងជាតិពុលនៅក្នុងខ្លួនរបស់កុមារនឹងត្រូវបានលុបចោលក៏ដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយកុមារឱ្យកើនឡើងផងដែរ។Exercises for 4 Year Old Kids that Helps to Develop Kids Skill –  pickupsports

3. រក្សាទម្ងន់អោយមានសុខភាពល្អ
របបអាហាររបស់កុមារម្នាក់ៗគឺខុសគ្នា ហើយសព្វថ្ងៃនេះ ក្មេងៗតែងតែមានទម្លាប់ទទួលទានអាហារឥតបានការ ឬអាហារដែលមានបរិមាណម្សៅ និងស្ករច្រើន បូករួមជាមួយនឹងអាកប្បកិរិយាមិនចូលចិត្តធ្វើចលនារាងកាយផងនោះ ជាលទ្ធផលកុមារជាច្រើនប្រឈមមុខនឹងការធាត់ដោយជៀសមិនរួច។ ទោះជាយ៉ាងណាក៏ដោយ ការលោត គឺជាទម្រង់នៃការធ្វើលំហាត់ប្រាណដែលអាចរក្សាទម្ងន់របស់កុមារក្នុងជួរសមស្របមួយ។11 Causes Of Unintentional & Unexplained Weight Loss In Kids

4. បេះដូងមានសុខភាពល្អ
ព្រោះការលោតគឺជាលំហាត់ cardio ដែលច្រានចេញពីដីជាមួយនឹងរាងកាយអណ្តែតពីលើដី ដោយវាជាទម្រង់មួយក្នុងចំណោមទម្រង់ទាំងនោះ ដែលជួយឱ្យបេះដូងរបស់កូនអ្នកមានសុខភាពល្អ និងជួយឱ្យឈាមហូរពេញរាងកាយ។Children with Heart Conditions Have Special Healthcare Needs | CDC

5. សុខភាពផ្លូវចិត្ត
ការលោតមិនត្រឹមតែធ្វើឱ្យសុខភាពកុមារមានភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសុខភាពផ្លូវចិត្តរបស់ពួកគេប្រសើរឡើងផងដែរ ព្រោះការលោតធ្វើឱ្យឈាមរត់បានស្រួល ។ ជាមួយគ្នានេះផងដែរវាក៏អនុញ្ញាតឱ្យបរិមាណអុកស៊ីសែនដ៏ច្រើនត្រូវបានបូមចូលទៅក្នុងខួរក្បាលរបស់កុមារ ដែលធ្វើឱ្យភ្ញាក់ដឹងខ្លួនកាន់តែច្រើន សំខាន់វាក៏ជួយជំរុញខួរក្បាលឱ្យបញ្ចេញអរម៉ូន endorphins ផងដែរ ។Top 5 ways to boost your child's mental health | Parenting News,The Indian  Express

អត្ថបទដោយ ៖ សុផានីត