នៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងបង្ហាញជូនអ្នកឲ្យដឹងនូវបន្លែ និងផ្លែឈើមួយចំនួនដែលស្ត្រីមានផ្ទៃពោះត្រូវតមក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីធានាបាននូវសុខភាពទាំងទារកក្នុងផ្ទៃ ក៏ដូចជាអ្នកម្ដាយផងដែរ ។

– ពពួក Wormwood

ចំពោះស្រ្ដីមានផ្ទៃពោះ ត្រូវបានគេណែនាំមិនឲ្យប្រើប្រាស់ពពួក Wormwoodនោះទេ ព្រោះតែវាអាច
បណ្តាលឱ្យទារកកើតមិនគ្រប់ខែ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទារក ព្រោះពពួល
Wormwood នេះត្រូវបានគេស្គាល់ថាជាថ្នាំបំបាត់ការឈឺចាប់ដើម្បីជួយដល់ចរន្តឈាមសម្រាប់អ្នកដែល
រលូតកូន ឬយកកូនចេញ។ ប្រសិនបើស្ត្រី
ដែលមានផ្ទៃពោះបរិភោគថ្នាំដែលមានសារធាតុពពួកWormwood នេះច្រើនពេកក្នុងខែដំបូង វានឹងធ្វើ
ឱ្យហូរឈាម និងមាត់ស្បូនកន្ត្រាក់ច្រើន ដែលនាំឱ្យរលូតកូន ឬកើតមិនគ្រប់ខែជាដើម ។wormwood ជូរចត់ពីរូបមន្តប៉ារ៉ាស៊ីត។ wormwood ជូរចត់ពីប៉ារ៉ាស៊ីត។  ការធ្វើឱសថពីស្លឹកគ្រៃស្លឹកខ្ទឹមនិងគ្រាប់ពូជ flax

– ផ្លែម្រុំ
ថ្វីត្បិតតែម្រុំមានតម្លៃអាហារូបត្ថម្ភដ៏មានតម្លៃជាច្រើនក៏ដោយ ប៉ុន្តែវាត្រូវបានហាមឃាត់ចំពោះស្ត្រី
មានផ្ទៃពោះ ។ Moringa មាន alpha-sitosterol វាជាអ័រម៉ូនដែលធ្វើឲ្យស្បូនកន្ត្រាក់ដោយរលូន ចំពោះស្រ្តី
ចាប់តាំងពីពេលមានផ្ទៃពោះមក ការប្រើប្រាស់ម្រុំក្នុងបរិមាណតិចតួច ជួនកាលក៏អាចនាំឱ្យមានហានិ
ភ័យខ្ពស់នៃការរលូតកូនផងដែរ ។មិនគួរឲ្យជឿសោះថា គ្រាប់ផ្លែម្រុំ មានប្រយោជន៍ចំពោះសុខភាពដល់ម្លឹងផង -  ជីវិតនិងសង្គម

– បន្លែសាឡាត់
ចំពោះស្រ្តីដែលមានផ្ទៃពោះ បន្លែសាឡាត់ គឺជាបន្លែមួយក្នុងបន្លែជាច្រើនដែលត្រូវបានគេហាមឃាត់
ព្រោះតែសាឡាត់អាចបណ្ដាលឲ្យស្រ្តីដែលមានផ្ទៃពោះងាយនឹងបាត់បង់ឈាម និងមានសារធាតុជាច្រើន
ផ្សេងទៀតដែលបង្កឱ្យមានការកន្ត្រាក់ស្បូនជាបន្តបន្ទាប់ ព្រមទាំងធ្វើឱ្យរលូតកូន និងកើតមិនគ្រប់
ខែផងដែរ។សាឡាត់ - 500g ( សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ) - $0.98 - MonoExpress

– Purslane
Purslane គឺជាបន្លែដែលងាយដាំដុះ និងមានលក្ខណៈត្រជាក់ ហើយវាជាឱសថដ៏ល្អសម្រាប់មនុស្សទូទៅប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះ វាគឺមិនត្រូវបានគេណែនាំឲ្យបរិភោគនោះទេ ព្រោះវានឹងធ្វើឲ្យមានការរំញោចដល់ស្បូន ដែលអាចធ្វើឱ្យស្បូនកន្ត្រាក់ច្រើនដង ធ្វើឱ្យឈឺពោះ ហូរឈាម និងអាចឈានទៅដល់ការរលូតកូនផងដែរ ។Purslane - A Tasty "Weed" That is Loaded With Nutrients

– បន្លែស្ពៃខ្មៅ

បន្លែស្ពៃខ្មៅ ក៏ត្រូវបានស្ថិតនៅក្នុងបញ្ជីអាហារដែលមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ មូលហេតុគឺបណ្ដាលមកពីសមាសធាតុអាស៊ីត oxalic ដែលធ្វើឲ្យកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការស្រូបយកជាតិដែក។ ខណៈពេលដែលរាងកាយរបស់អ្នកម្តាយពេលមានផ្ទៃពោះត្រូវការជាតិដែកបន្ថែមដើម្បីបង្កើនចរន្តឈាម ដូច្នេះស្ពៃខ្មៅគឺត្រូវបានគេណែនាំមិនឲ្យបរិភោគអំឡុងពេលមានផ្ទៃពោះផងដែរ៕ដំណាំស្ពៃខៀវ - ចំណេះដឹងទូទៅនិងបច្ចេកទេស

អត្ថបទដោយ ៖ សុផានីត