តើមាននរណាខ្លះ ដែលទម្លាប់កាច់ដៃរាល់ពេលដែលពួកគេមានអារម្មណ៍ថាឈឺម្រាមដៃ ? តើអ្នកដឹងទេ
ថា ការកាច់ដៃញឹកញាប់នឹងប៉ះពាល់ដល់ឆ្អឹងដៃ ឬផ្នែកផ្សេងទៀតនៅពេលអនាគត?

ដោយក្នុងការសិក្សាលើមនុស្ស ៣០០នាក់ ដែលបានបាក់ម្រាមដៃរបស់ពួកគេអស់រយៈពេល ៣៥ឆ្នាំបានរកឃើញថា ការកាច់ម្រាមដៃជាប្រចាំមិនមានគ្រោះថ្នាក់ដល់សុខភាពនោះទេ ប៉ុន្តែវាអាចមានផលប៉ះពាល់ផ្សេងទៀតដូចជា ហើម ឬខូចទ្រង់ទ្រាយនៃដៃ។ ដោយសារតែជាលិកាបានរងរបួសជាយូរមកហើយ រួមទាំងកម្លាំងនៃកណ្តាប់ដៃត្រូវបានកាត់បន្ថយ នៅពេលធ្វើវាជាបន្តបន្ទាប់ក្នុងរយៈពេលយូរ ។6 Easiest Ways To Break Your Finger, Hand or Wrist With Little Pain -  Insider Monkey

ជាងនេះទៅទៀតតាមការសិក្សានៃអ្នកជំនាញបានបង្ហាញថា ម្រាមដៃដែលបាក់ ឬកដៃ ដែលមានសំឡេងក្រិកដែលអាចឮបាន គឺបណ្តាលមកពីការបែកពពុះខ្យល់ចេញពីសារធាតុរាវដែលហៅថា synovial fluid ដែលនឹងដើរតួជាទឹករំអិល ដែលវាអនុញ្ញាតឱ្យសន្លាក់បត់បែន លាតសន្ធឹង ឬធ្វើចលនាដោយរលូន និងគ្មានការរំខាន ហើយនៅពេលដែលយើងកាច់ម្រាមដៃរបស់យើងជាមួយនឹងសម្ពាធ និងល្បឿនច្រើនជាងយើងពត់ម្រាមដៃធម្មតា សម្ពាធនៅក្នុងសារធាតុរាវ synovial ត្រូវបានធ្លាក់ ចុះរហូតដល់ពពុះឡើងនៅក្នុងសារធាតុរាវ synovial ដែលនេះបណ្តាលឱ្យឧស្ម័ននៅក្នុងសារធាតុរាវ synovial មិនរលាយនិងបំបែកទៅជាពពុះខ្យល់៕The Jammed Finger: The Hand Center: Hand Surgeons

 

អត្ថបទដោយ ៖ សុផានីត