កាន់តែទំនើប និងសប្បាយរីករាយសំរាប់ប្អូនៗកុមារ ដែលអាចមកលេងកំសាន្តនៅ មជ្ឈមណ្ឌលកំសាន្តកុមារ Doozii ដែលដំណើរការក្នុងពេលឆាប់ៗនេះ។

Doozii ស្ថិតនៅជាន់ទី៣នៃផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលបែងចែកចេញជាកន្លែងសំរាប់លេងកម្សាន្តនានា ព្រមទាំងកីឡាចម្រុះជាច្រើនប្រភេទផ្សេងៗគ្នា ដែលនេះគឺជាភាពសម្បូរបែបសំរាប់ប្អូនៗកុមារ។ ក្រៅពីនោះ តាមរយៈប្រភេទល្បែងកម្សាន្តទាំងនោះ ប្អូនៗកុមារមិនត្រឹមតែលេងសប្បាយប៉ុណ្ណោះទេ តែក៏ទទួលបានចំនេះដឹងតាមប្រភេទកន្លែងកំសាន្តនីមួយៗដែលធ្វើអោយបញ្ញាវាងវៃ។

បន្ថែមពីលើនេះប្អូនៗកុមារនឹងទទួលបានចំនេះដឹងបច្ចេកវិទ្យាទំនើបតាមរយៈការលេងកំសាន្ត The Stem Lab, Magic Brush, Magic Ball, Magic Sand និងMagic Wall រួមទាំងការបណ្តុះប្រាជ្ញាស្មារតី ភាពក្លាហាន និងបណ្តុះការគិតបានយ៉ាងល្អ។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកំសាន្តកុមារ Doozii នឹងមានវត្តនៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ក្នុងពេលឆាប់ៗនេះ និងមានតែមួយគត់នៅកម្ពុជាជាមជ្ឈមណ្ឌលកំសាន្តដ៏សំរាប់កុមារដ៏ទំនើប៕

ប្រភព: ក្រសួងព័ត៌មាន