ចំពោះអ្នកដែលចូលចិត្តផឹកកាហ្វេជាប្រចាំ តោះមកដឹងអំពីវិធីខ្លះៗ ដែលយើងអាចផឹកកាហ្វេដោយមិនមានផលប៉ះពាល់ចំពោះសុខភាព ។

របៀបផឹកកាហ្វេឲ្យបានប្រយោជន៍មិនប៉ះពាល់ដល់រាងកាយ៖

– យកចិត្តទុកដាក់ចំពោះខ្លួនអ្នកបន្ទាប់ពីផឹកកាហ្វេ
ដូចជាការផឹកស្រា ប្រសិនបើយើងដឹងពីរោគសញ្ញា និងការកំណត់របស់ខ្លួន ដូចជាតើយើងអាចផឹកកាហ្វេប៉ុន្មានពែងដោយមិនមានអារម្មណ៍ថា ឥទ្ធិពលនៃជាតិកាហ្វេអ៊ីនច្រើនពេក ដែលបណ្តាលឱ្យញ័របេះដូង ញ័រខ្លួន ឬគេងមិនលក់? យើងនឹងដឹងពីបរិមាណកាហ្វេដែលត្រូវផឹកក្នុងមួយថ្ងៃសម្រាប់យើង។9 Reasons Why (the Right Amount of) Coffee Is Good for You | Johns Hopkins  Medicine

– ជ្រើសរើសកាហ្វេខ្មៅដោយគ្មានជាតិស្ករ
ភាគច្រើននៃអ្នកដែលផឹកកាហ្វេបានឡើងទម្ងន់ នេះក៏បណ្តាលមកពីជាតិស្ករដែលមកជាមួយនឹងកាហ្វេ ប្រសិនបើអ្នកញៀនកាហ្វេហើយពិតជាចង់ទាញយកប្រយោជន៍ពីជាតិកាហ្វេអ៊ីន គួរជ្រើសរើសកាហ្វេខ្មៅ ឬអាមេរិកកាណូ ដើម្បីទទួលបានរសជាតិ និងអត្ថប្រយោជន៍នៃកាហ្វេសុទ្ធ។Black Coffee: Benefits and Side Effects | Black Coffee for Weight Loss

– កុំផឹកកាហ្វេរហូតដល់វារំខានដល់ដំណេក

បញ្ហាធំមួយទៀតសម្រាប់អ្នកចូលចិត្តកាហ្វេ ដែលអ្នកមិនគួរតែផឹកកាហ្វេក្នុងបរិមាណ ឬពេលវេលាមិនសមរម្យ ដូចជានៅពេលល្ងាច ដែលបណ្តាលឱ្យឥទ្ធិពលនៃជាតិកាហ្វេអ៊ីនរំខានដល់ដំណេក ធ្វើឲ្យគេងមិនលក់ ដូច្នេះគួរឈប់ផឹកកាហ្វេក្រោយម៉ោង ៤-៦ ល្ងាចតទៅ។

– កុំផឹកកាហ្វេពេលពោះទទេ
មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថា កាហ្វេតែងតែត្រូវបានផ្គូផ្គងជាមួយអាហារផ្សេងទៀត ដូចជាខូឃី នំដូណាត់ នំបុ័ង នំសាំងវិចជាដើមនៅពេលអាហារពេលព្រឹក ប្រសិនជាអ្នកផឹកកាហ្វេរនៅពេលពទទេនោះ វានឹងអាចពន្លឿនការបញ្ចេញអាស៊ីត រំលាយអាហារនៅក្នុងក្រពះ ដូច្នេះប្រសិនបើផឹកកាហ្វេជាមួយអាហារពេលព្រឹកអាចជួយការពារបញ្ហាទាំងនេះបាន។Drinking Coffee Before Bed Is Actually Fine, Science Says - Secret London

– ជំនួសកាល់ស្យូម
ប្រសិនបើអ្នកផឹកកាហ្វេជាប្រចាំ អ្នកត្រូវញ៉ាំអាហារដែលសម្បូរជាតិកាល់ស្យូមច្រើនដូចជា ទឹកដោះគោ ទឹកដោះគោជូរ ត្រីតូចៗ ខាត់ណា ប្រូខូលី ជាដើម ដើម្បីជំនួសជាតិកាល់ស្យូមដែលបាត់បង់ក្នុងទឹកនោមនិងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ឬអាចត្រូវបានកែប្រែដោយការញ៉ាំកាហ្វេជាមួយទឹកដោះគោជំនួសឱ្យគ្រីម ។ល។

– ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន
ការទទួលទានផ្លែឈើ និងបន្លែឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដោយសារតែនៅក្នុងដំណើរការកិនគ្រាប់កាហ្វេ រ៉ាឌីកាល់សេរីត្រូវបានបង្កើតឡើង វីតាមីន C , E និង beta-carotene នៅក្នុងបន្លែ និងផ្លែឈើដូចជា ប៉េងប៉ោះ ការ៉ុត បន្លែស្លឹកបៃតង ត្របែក ក្រូចឃ្វិច ជាដើម នឹងជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយ។Free Photo | Parents and kid enjoying breakfast together, drinking coffee  and orange juice, sitting at dining table with fruits and cookies and  talking.

– ផឹកទឹកឱ្យបានច្រើន
ការផឹកទឹកស្អាតឱ្យបានច្រើន គឺដើម្បីជួយក្នុងការប៉ះប៉ូវនូវការបាត់បង់ទឹកពីឥទ្ធិពល diuretic នៃជាតិកាហ្វេអ៊ីន ។

អត្ថបទដោយ ៖ សុផានីត