រាជធានីភ្នំពេញ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែងបានបង្ក្រាបករណីដឹកគ្រឿងញៀនបានចំនួន១៧០បញ្ចប់និងទូកមួយគ្រឿងក្នុងពេលដែលឧក្រិដ្ឋជនដឹកជញ្ជូនពីស្រុកខូងខេត្តចំប៉ាសាក់ប្រទេសឡាវមកចំណុចកោះល្ងឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៧យប់ថ្ងៃទី ២៤ខែវិច្ឆិកាឆ្នាំ២០២១។https://blogger.googleusercontent.com/img/a/AVvXsEguM5RuebOfkww2kQycpFvknnVngfzewuMk-aUyqmnmwtE_gHuFvlQr_XoLmKBHmz1ojbZm-HNIXpDHQ68ZvhAewR3ZzcK56xauc-JnSLuuRO9PGnBSW7XOUecoT5veRXMghJ4aipqrnhu7yKWpk0KikhozzCdTcbsuwvkg1gF7tzhbSwxBvNOqIWx7=s1280

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថាបានឱ្យដឹងថា ដោយមានកំណត់មុខសញ្ញា គួរឲ្យសង្ស័យក្នុងគោលដៅសមត្ថកិច្ចការពារល្បាតប្រចាំតំបន់ព្រំដែនផ្លូវទឹកកម្ពុជាឡាវ ពេលនោះសមត្ថកិច្ចក៏បានចុះទៅពិនិត្យទូកមួយគ្រឿងដែលគេសង្ស័យជាបទល្មើស ពេលចុះពិនិត្យបានឃើញវត្ថុតាងគ្រឿងញៀនចំនួន១០បាវស្មើ១៧០កញ្ចប់និងទូកមួយគ្រឿង។រីឯឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបានរត់ទៅពេលឃើញសមត្ថកិច្ចចុះទៅដល់។https://blogger.googleusercontent.com/img/a/AVvXsEhTr7U9AWw6dewywjMQbX-2nzD8V-4TSTjA7kEUV5-f1JVAJZvK1dZQPXDk-ZLV9OCFHUwBQbmyA9sq8mr_LWCvXTY2A5XgEb79ot-wPcbVWpdBJ0mSO8gvl8ByFdd_RC2mmk1VBnYNc3XLlP7WrdLUH-OTz0yJ-gqKOf-XcDqjNkhr7daFuh8xmW5N=s960

លោកស្នងការរូបនេះបន្ថែមទៀតថា ក្រោយពីដកហូតគ្រឿងញៀននៅលើទូកមួយគ្រឿងនោះបានដឹកគ្រឿងញៀនទាំងអស់មកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ដើម្បីធ្វើការពិនិត្យនិងបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ៕https://blogger.googleusercontent.com/img/a/AVvXsEjfqiX4NsWlee6SI8ezxAs6bXnBBePN8bh2nKtbNg8MROmG-fGhc8waIPG0Bjc_xI2Sbg-GrY_cv6GaWRKMCs0BtwWgRovIrA8cSQzA3CABQ2ycb4F1bWioS1t0JE5AefFMP4RPe1clr2P7tj8eoJRLkuPM1VLlp2ZvFESnLEvaewlYyKf6Qk-xlKnN=s1040