បរទេស៖ រដ្ឋសភាស៊ុយអែត  បានបោះឆ្នោតទទួលស្គាល់លោកស្រី Magdalena  Anderson ជានាយករដ្ឋមន្ត្រីថ្មី និងជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបង្អស់របស់ប្រទេសមួយនេះ។

នៅក្នុងថ្ងៃទី២៤ ខែ វិច្ឆកា ឆ្នាំ ២០២១ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋសភាស៊ុយអែតបានបោះឆ្នោតអនុម័ត ឱ្យ លោកស្រី Magdalena  Anderson មានវ័យ ៥៤ឆ្នាំ ដែលជាមេដឹកនាំគណបក្ស សង្គមប្រជាធិបតេយ្យ និង ក៏ជារដ្ឋមន្ត្រីក្រសួងហិរញវត្ថុផងនោះ ឱ្យលើងធ្វើជានាយករដ្ឋមន្ត្រីថ្មី ជំនួសឱ្យអតីតលោក Stefan Lofwen ដែលបានលាលែងពីតំណែងកន្លងទៅ។

គួរបញ្ជាក់ផងដែរថា នេះគឺជាប្រវត្តិសាស្ត្រ និងជាលើកដំបូងហើយដែលប្រទេសស៊ុយអែត មានមេដឹកនាំជាស្ត្រីក្នុងការគ្រប់គ្រងប្រទេស  ខណៈពេលដែលស៊ុយអែតគឺជាប្រទេសតែមួយគត់ស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងជើង ដែលរួមមាន ប្រទេស ដាយណឺម៉ាក  ហ្វាំងឡង់  ន័រវេស ​ អីស្លង់ និងស៊ុយអែត ដែលមិនធ្លាប់មានវត្តមានស្ត្រី ធ្វើជាមេដឹកនាំប្រទេសកន្លងមកនោះទេ៕