ថ្លើម គឺជាសរីរាង្គបន្សាបជាតិពុលដ៏ធំបំផុតនៅក្នុងខ្លួន បើថ្លើមខូច វានឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលមានជាតិពុលច្រើននៅក្នុងថ្លើម រាងកាយនឹងមានការបង្ហាញដូចខាងក្រោម៖

– ភាពមិនប្រក្រតីនៃក្រចក
ក្រចករបស់អ្នកដែលមានសុខភាពល្អជាធម្មតាមានពណ៌ផ្កាឈូករលោង ផ្ទុយពីអ្នកដែលមានជំងឺថ្លើមដែលច្រើនតែមានផ្ទៃក្រចករដុប ចង្អូរវែងៗលេចធ្លោចេញជាច្រើន។7 nail symptoms and conditions you shouldn't ignore - TODAY

– ការស្រកទម្ងន់ដែលមិនអាចគ្រប់គ្រងបាន
ការស្រកទម្ងន់ខុសប្រក្រតី គឺជាសញ្ញាមួយដ៏គួរឱ្យព្រួយបារម្ភ ការថយចុះមុខងារថ្លើមនឹងធ្វើឱ្យអ្នកស្រកទម្ងន់ ដោយអ្នកមិនបានតមអាហារ និងមិនហាត់ប្រាណ។Is It Bad to Lose Weight Too Quickly?

– មាត់ស្ងួត
ពេលភ្ញាក់ពីគេងពេលព្រឹកមានអារម្មណ៍ស្ងួតមាត់ ក៏ជាសញ្ញាមួយដែលបញ្ជាក់ថាអ្នកអាចនឹងកើតមាននូវបញ្ហាថ្លើមផងដែរ ។បបូរមាត់​ស្ងួត​ប្រេះ​មែន​ទេ? ពេល​នេះ​មិន​​​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! – Koh  Santepheap Daily

– អស្ថិរភាពអារម្មណ៍ , ការគេងមិនលក់

ថ្លើមក៏មានទំនាក់ទំនងជាក់លាក់ចំពោះការផ្លាស់ប្តូរអារម្មណ៍ផងដែរ ភាពតានតឹង និងកំហឹងអាចបំផ្លាញថ្លើម ដែលជាតិពុលច្រើនពេកនៅក្នុងថ្លើមក៏អាចបណ្តាលឱ្យអារម្មណ៍របស់មនុស្សផ្លាស់ប្តូរផងដែរ។
ប្រសិនបើថ្លើមមិនអាចបំប្លែងជាតិពុល និងដកសារធាតុទាំងនេះចេញពីរាងកាយបានទេ វានឹងបង្កឱ្យមានបញ្ហាប្រព័ន្ធ endocrine ប៉ះពាល់ដល់សរសៃប្រសាទ និងកាត់បន្ថយគុណភាពនៃការគេង។11 Reasons You Can't Sleep And Are Struggling to Stay Asleep - The Sleep  Doctor

– ឡើងមុនច្រើន

ប្រសិនបើអ្នកមានរបបអាហារ និងរបៀបរស់នៅមិនល្អ ជាតិពុលកកកុញក្នុងថ្លើមកាន់តែច្រើន ការកកើតមុនក៏អាចនឹងងាយលេចចេញឡើងមកកាន់តែច្រើនផងដែរ ។What is Acne? - Diamond Skincare

– ស្បែករមាស់

cholangitis បឋម – ជំងឺរ៉ាំរ៉ៃដែលបំផ្លាញបំពង់ទឹកប្រមាត់នៅក្នុងថ្លើម ជារឿយៗមិនមានរោគសញ្ញាលេចចេញនោះទេ តែវាសញ្ញាដំបូងទូទៅមួយក្នុងចំណោមអ្នកកើតជំងឺនេះគឺស្បែករមាស់។ស្វែងយល់ការ​រមាស់​ស្បែក

– ស្បែកលឿងភ្នែកលឿង

ដោយវា គឺជារោគសញ្ញាធម្មតានៃជំងឺថ្លើម ដោយសារតែកម្រិតខ្ពស់នៃ bilirubin នៅក្នុងខ្លួន ដែលជារោគសញ្ញាព្រមាននៃជំងឺដែលទាក់ទងនឹងថ្លើមជាច្រើនដូចជា ជំងឺរលាកថ្លើមប្រភេទ B និងក្រិនថ្លើមជាដើម ។តើហេតុអ្វីបានជាភ្នែក និងស្បែកខ្ញុំលឿង ឬខ្ញុំកើតខាន់លឿង? - សុខក្រម

អត្ថបទដោយ៖ សុផានីត