ភ្នំពេញ – ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន សែលកាត ចំពោះសហគមន៍កម្ពុជាក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូលនៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។

https://blogger.googleusercontent.com/img/a/AVvXsEisTLVNc5neVieWLNCtZSny8RgNdA-7gQICNzpjsG6RoPy84dooeYBRVWPJGGh4zwogwJ4PuYqqFTsAVTBJOpgOD1IA39sc0ZLjJY-mkOMqXE1B8lxOUu3U4TkZCYgjmUvLek530KRdoAkSNuptuHFJtLB-FaGOYDggfT-zNZL5GCnUAEfOhqznA9Bd=s1600ការអបអរសាទរចំពោះពានរង្វាន់ដ៏មានកិត្យានុភាព ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នេះ ដែលត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងក្រុមហ៊ុននានា និងបណ្តាបុគ្គលនៅពីក្រោយការជោគជ័យនេះ។

https://blogger.googleusercontent.com/img/a/AVvXsEhlch95elynAR7ISn1SV4whecA4Gtc4OaDdiDHqlKKNIiMdDsysp5cWRq_aSUVWncTcaYh6W9cnO79TawzthrCK8Dre208JDIBJP2GGk_TE4lfghIPpz85ndJ0Erbl_C5I6b6UzenQguIi9iDhb4Ga3nBnfQo1Zw44KRmrMX-wpiPYDeqU1wRjhmtXH=s2048ដោយសារមានបញ្ហាប្រឈមនឹងជំងឺរាតត្បាត ដូច្នេះហើយរង្វាន់ក្នុងឆ្នាំនេះរួមមានប្រភេទរង្វាន់ដែលបង្ហាញពីការទទួលស្គាល់នូវគំនិតផ្តួចផ្តើមការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានធ្វើឡើងនៅក្នុងសហគមន៍។
ក្នុងពិធីប្រគល់រង្វាន់នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា សែលកាត បានយកឈ្នះការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ផ្នែកក្រុមហ៊ុនធំក្នុងប្រភេទគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

https://blogger.googleusercontent.com/img/a/AVvXsEij-wCRJr5N4bqBdZV_Sp92saBDw3OyNEP8Z-k5_ht_nXVt9rrm_FwzVooIdJ7w7WlEx8w4_zwXBRBNjZ4qWFTJyqPxvrqv6D4RzsKYHtWjdIG3pbNHqaIR1u1B--pd_UCQrWBw41w1QFcBqtIWbmojly70us9f8S9d-qXOdRqq7Dy1a9oqCBkMl2bm=s1000លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា សមិទ្ធិផលដ៏អស្ចារ្យនេះគឺត្រូវអរគុណដល់បុគ្គលិកគ្រប់រូបដែលបានខិតខំប្រឹងប្រែងដោយមិនមានការនឿយហត់ ដើម្បីជួយដល់សហគមន៍ដែលកំពុងប្រឈមនឹងទុក្ខលំបាកក្នុងគ្រាអាសន្ននេះ។

លោក Simon បានមានប្រសាសន៍បន្ថែមថា “យើងពិតមានមោទនភាពណាស់ដែលបានទទួលរង្វាន់នេះ។ វាអាស្រ័យលើការខិតខំប្រឹងប្រែង និងទង្វើដែលមិនគិតតែពីខ្លួនឯងរបស់បុគ្គលិកសែលកាត ព្រមទាំងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល និងលោកអគ្គនាយករបស់យើងដែលបានបង្ហាញឲ្យឃើញនៅក្នុងឆ្នាំនេះក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការសម្រាលបន្ទុករបស់សហគមន៍”។

https://blogger.googleusercontent.com/img/a/AVvXsEiqrdMP7b20NmOdICZf4Ra_Xo3CENTcAAvLNWJcaqGy87XCIltMChuzHQZP35mP-zJyGxk94c8kgHTS9Fbobt0s76iYKzIk9whmH91fJIOssJk7UU8IewVBo-0CvBRSt1e9d0W2P729VOKo_FqsX_2uDchEj9J7r746TvT_EIuDzzpTIkE41yqzBtRV=s1280យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% សែលកាត បានបញ្ចេញគំនិតផ្តួចផ្តើមមួយចំនួនក្នុងឆ្នាំនេះ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របជាមូយការផ្តល់ជំនួយដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត។

ក្នុងអំឡុងពេលនៃការបិទខ្ទប់ ក្រុមការងារផ្នែកបណ្តាញសេវារបស់ សែលកាត បានធានាថា អ្នកដែលរស់នៅក្នុងតំបន់ក្រហមអាចបន្តទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់បាន តាមរយៈការពង្រឹងបណ្តាញសេវា និងដាក់ពង្រាយបណ្តាញអង់តែនបន្ថែមទៀតនៅទូទាំងតំបន់។

https://blogger.googleusercontent.com/img/a/AVvXsEgG5hc1TuzamxU7-chSvpnQYnnZxXLIRGsd4w2Lv6_b1SgT-5O_9UGNYUI195TIAabCsfahvAEYt8p5tJxRX2cJelPBeBj1CdH5rhQtSry2nIj4WDuUDON4ZrM9OUT6wA9VF28zhsaAIFlfQ8ZyCxaaInecnBhqF9FnOZa5JGqbReS2xjigVKEZ7wgM=s1080លើសពីនេះទៅទៀត ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ សែលកាត បានចាប់ដៃគូជាមួយម្ចាស់អាជីវកម្មឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់នូវការផ្គត់ផ្គង់សំខាន់ៗឱ្យដល់អ្នករស់នៅតំបន់ក្រហម រួមទាំងអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត នៅពេលដែលពួកគេមិនអាចចាកចេញពីផ្ទះបាន។

បុគ្គលិកស្ម័គ្រចិត្តក៏បានលះបង់ពេលវេលារបស់ខ្លួនក្នុងការបង្កើត និងដំណើរការមជ្ឈមណ្ឌលចាក់វ៉ាក់សាំង រ៉ូយ៉ាល់គ្រុប គាំទ្រដោយក្រសួងសុខាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោផងដែរ ដែលបានដំណើរការអស់រយៈពេលជាងមួយខែកន្លងមក ហើយបានចាក់វ៉ាក់សាំងដល់មនុស្សជាងមួយម៉ឺននាក់។

https://blogger.googleusercontent.com/img/a/AVvXsEheeZteesyOkZpRdu9-iEEg8t3_M02RKCd8qy2Ei5tYbJleiE_fbUCo-AOH5ZE1AnpiMauQbD5D4aGCYEBhpgTTZYrSLOyMuiCIkSz3x13Uej1RPRZ34feyadF2bOedSLpIYV18L00dVHWFzLmwOjlbQszQXEj7OH2IdJMIb2ZVptIdEWMdy2Sg8iIg=s1201លោក Simon បានបន្ថែមថា “ជំងឺរាតត្បាតបានបង្ហាញពីពេលវេលាដែលមិនធ្លាប់មានពីមុនមក ហើយយើងប្តេជ្ញាគាំទ្រសហគមន៍ដែលយើងធ្វើការជាមួយតាមលទ្ធភាពដែលយើងអាចធ្វើបាន។ យើងទាំងអស់គ្នាបានឆ្លងកាត់និងពុះពារនូវជំងឺរាតត្បាតជាមួយគ្នា ហើយអាចអបអរសាទរដល់សមិទ្ធិផលទាំងនេះ នៅពេលយើងក៏កំពុងអបអរនូវការបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យម្តងទៀត”។

ការប្តេជ្ញាចិត្តរបស់ សែលកាត ចំពោះទំនួលខុសត្រូវសង្គម មិនត្រឹមតែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ និងបង្កើតជាផ្នែកស្នូលនៃប្រតិបត្តិការរបស់ខ្លួន។ ទូរគមនាគមន៍កំពុងឈានមុខគេនៅពេលនិយាយអំពីការលើកកម្ពស់ជំនាញ និងផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងវិស័យនវានុវត្តន៍ឌីជីថល។

https://blogger.googleusercontent.com/img/a/AVvXsEiQ-_v19fKm9rvKKfJqzINMaHmx-gkuTMVCwx9D6DERzQYAOWsMovs8NkGQooDVNKEC4icvA3MK9dmABk5gQOXKPovmNaLWqWFaWYDUCHFm1uT9hvqVjXYkAyhl2VuEPJx-dQH6xsItb1qx-QR_MIvnRzffPosa9H3jQ2ox3wf8ds88jKGOA43DNVDI=s1280នេះក៏រួមបញ្ចូលទាំងការគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អ្នកវិទ្យាសាស្ត្រវ័យក្មេងផ្នែកទិន្នន័យចំនួនប្រាំពីររូប។ នៅឆ្នាំនេះ សែលកាត ក៏បានសហការជាមួយអ្នកជំនាញការសរសេរកូដនិងមនុស្សយន្តពី SabaiCode ដើម្បីផ្តល់អាហារូបករណ៍ចំនួន 10 ក្នុងការចូលរួមវគ្គសិក្សាសរសេរកូដ Bootcamp រយៈពេល 12 ខែផងដែរ។

ដោយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ សែលកាត ក្នុងការកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលយកឧស្សាហកម្ម 4.0 សកម្មភាពចំពោះទំនួលខុសត្រូវសង្គម របស់សែលកាត ផ្តោតលើការច្នៃប្រឌិតផ្នែកឌីជីថលនឹងនៅតែជាអាទិភាពទៅអនាគត។

https://blogger.googleusercontent.com/img/a/AVvXsEhetrY8BbFM-jR5mdGOsH1nHrxaHTh454KKA1x2eBHpS7P9lsbbqwtrulVUZ2ZOMdGWyNj5ZTMSFqpbB6AORNKBxkVc5zaXG_mbJAI6p1b6fAy7giyXcqyadcjvHUP0FNOs7QgWA9U0sZxwy8kN0Vz3klQqyowkX1vDhTUFGmuO-DWgQ7CfBjbGf5QV=s1280សែលកាត មានមោទនភាពដែលបានក្លាយជាសមាជិករបស់ AmCham Cambodia ។