កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃអង្គារនេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអមដោយម៉ូតូសយ៉ាងអធិកអធម។May be an image of 9 people and people standing

កីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាស១គ្រឿង ពីជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ និងកីឡាការិនីប៉េតង់៣រូបផ្សេងទៀត គ្រូបង្វឹក លោក សុខ ម៉ុង ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តរៀបចំក្បួនដង្ហែអមដោយម៉ូតូស ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ព្រះនរោត្តម វង់មួយជុំវិមានឯករាជ្យ ហើយចុងក្រោយចូលទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលការលើកទឹកចិត្តពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។May be an image of road

ម្ចាស់មេដាយមាសជើងឯកពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ ក៏បានបង្ហាញពីក្តីរំភើបរីករាយជាខ្លាំង ដែលដណ្តើមមេដាយមាស១គ្រឿង លើវិញ្ញាសា វាយយកពិន្ទុ ប្រចាំឆ្នាំ២០២១នេះ យកមកជូនជាតិ។ “ការឈ្នះនេះ កើតចេញពីការខិតខំរបស់នាងខ្ញុំផង និងក្រោមការលើកទឹកចិតពីលោកគ្រូ ប្រតិភូដឹកនាំ ព្រមទាំងកីឡាការិនី២រូបទៀត ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមួយគ្នា”។May be an image of 6 people, motorcycle and road

សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ៕May be an image of 9 people, people sitting, people standing and indoor

រូបភាព: CAMBODIA SEA GAMES 2023