ក្រោយពីភ្នំពេញក្រោនបានត្រឹមតែស្មើគ្នាជាមួយវិសាខាកាលពីចុងសប្តាហ៍កន្លងទៅ ធ្វើអោយការស្វែងរកម្ចាស់ជើងឯកលីគកំពូលកម្ពុជាអូសបន្លាយដល់សប្តាហ៍ចុងក្រោយនេះ។May be an image of 7 people and people standing
ក្នុងនោះនៅសល់តែ៣ក្រុមប៉ុណ្ណោះដែលកំពុងប្រជែងគ្នាយកពានរង្វាន់ក្នុងរដូវកាលនេះ រួមមានភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង។ ឆ្លងកាត់ ១៨ប្រកួត នៃក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ ភ្នំពេញក្រោនកំពុងឈរលេខ១ មាន៤១ពិន្ទុ ខណៈវិសាខា ឈរលេខ២ មាន៣៩ពិន្ទុ និងព្រះខ័នរាជស្វាយរៀង ឈរលេខ៣ មាន ៣៩ពិន្ទុ។ May be an image of 8 people, people standing and outdoors

ដោយកាលប្រកួតចុងក្រោយនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ដើម្បីសម្រេចតើក្រុមណាជាជើងឯកលីគកំពូលកម្ពុជានៅរដូវកាលថ្មីនេះ។May be an image of one or more people, people standing and outdoors

  • ភ្នំពេញ​ក្រោន​ ត្រូវ​ការ​ឈ្នះ​បឹង​កេតនៅ​ប្រកួត​បន្ទាប់​​ ដាច់ខាត​នោះ​នឹង​លើក​ពាន
  • វិសាខា ត្រូវ​ការ​ឈ្នះ​ទ័ពដាច់​ខាត​ ហើយចាំមើល​​ភ្នំពេញ​ក្រោន​ ចាញ់​​ឬស្មើ​បឹងកេត​សិន នោះ​​ទើប​អាច​ឈ្នះពាន​បាន
  • ព្រះ​ខ័នរាជ​ស្វាយ​រៀង​ ត្រូវ​ឈ្នះ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​អង្គរថាយ​ហ្គឺ​ដាច់​ខាត ហើយ​តម្រូវ​ឱ្យ​ ភ្នំពេញ​ក្រោន​ចាញ់​​ឬស្មើ​បឹងកេត​ ហើយ​ជា​មួយ​គ្នា​នោះ​ត្រូវ​វិសាខា​ស្មើ​ឬចាញ់​ទ័ពMay be an image of text