រាជធានីភ្នំពេញ៖ ក្នុងឳកាសខួបទី១៧ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សិស្សានុសិស្សក្នុងកម្មវិធីជំនាញបំណិនជីវិត និងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកម្ពុជា (ISF) បាននាំគ្នាប្រារព្ធទិវាសម្អាតបរិស្ថាននៅជុំវិញភូមិ និងតាមផ្លូវមួយចំនួននៅសង្កាត់បឹងទំពុន១ ជាតំបន់ដែលសាលារបស់ពួកយើងស្ថិតនៅផងដែរ ។

ដោយទទួលបានការអនុញ្ញាត និងចូលរួមពីសំណាក់លោក អ៊ឹម សាវុធ ជាប្រធានភូមិ និងលោក ថាច់ ស៊ីណាវុត្ថា ជាអនុភូមិ សិស្សានុសិស្សរបស់យើងបាននាំយកសំភារៈសម្រាប់សម្អាតមួយចំនួនទៅផងដែរ ។ សិស្សដែលមាន អាយុច្រើនបានជួយដឹកនាំសិស្សក្មេងៗឲ្យនាំគ្នាប្រមូលសម្រាមដាក់ចូលក្នុងបាវ ដោយពួកគេ ទាំងអស់ពាក់ ម៉ាស់ ស្រោមដៃជ័រ និងប្រើប្រាស់សំភារៈដូចជារនាស់ ដង្កៀបចាប់សម្រាម អំបោស បាវដាក់សម្រាម និងប្រដាប់ចូកសម្រាមជាដើម ។

https://blogger.googleusercontent.com/img/a/AVvXsEjYaPYLsfKtk_L-1_zbQBVqXjpatB-Rf2Ay2-UNCTQZFLHDEasTSL6CY5T1CljzxNeollkEAKLCrQKihCmIpv3MfosAzvhvVPTo9g8FiuIGmPvoexE3GUKN1iHPwYBaw2yp98Fmq-yAasMssWTlV647Zv9DJoSAVsEmRda8tU_gj_n-N3Et-S-yqrMacQ=s1280

ភាគច្រើននៃសម្រាមដែលប្រមូលបានទាំងនោះគឺជាសម្រាមប្លាស្ទិក មានដូចជាថង់ ទុយោ កែវជ័រ ប្រអប់ រឺចានស្នោរ សំបកថង់ប្លាស្ទិក និងម៉ាស់រាប់រយដែលគេបោះចោល ។

សិស្សរបស់យើងទាំងប្រាំបីក្រុមបាននាំគ្នារើសសម្រាមតាមផ្លូវមួយចំនួននៅជុំវិញសាលា ដោយទទួលបាន ការរាក់ទាក់ និងស្វាគមន៍ពីសំណាក់ប្រជាជនរស់នៅក្នុងតំបន់ទៀតផង ។ ផ្លូវខ្លះត្រូវការការបោសសម្អាត បន្ថែមដើម្បីឲ្យស្អាត ហើយកម្មវិធីជំនាញបំណិនជីវិតរបស់យើងក៏មានផែនការដឹកនាំសកម្មភាពសម្អាត បរិស្ថានបែបនេះឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ ។

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីផ្តល់ជំនួយដល់ កុមារងាយរងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ ការអន្តរគមន៍ ដែលដឹកនាំដោយសហគមន៍របស់យើងត្រូវបានផ្តួចផ្តើមឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរ ប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេច ឲ្យឃើញពីតម្រូវការចាំបាច់ នៃការគាំទ្រទាំងស្រុង ដើម្បីបង្កើននូវការទទួលបានការអប់រំពេញលេញ ដែលជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការជាមួយនឹង ក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចដែលកំពុងកើតមានឡើង និងដើម្បីធានាបានថាគ្មានគម្រោងសហគមន៍ណាមួយត្រូវដំណើរដោយឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាបានបង្កើតគម្រោងផ្តួចផ្តើមជាច្រើនទាក់ទងនឹងបរិស្ថានបៃតង និងយកចិត្តទុក ដាក់លើការថែរក្សាបរិស្ថាន ក្នុងគោលបំណងបង្កើតអនាគតដ៏ល្អប្រសើរ និងត្រចេះត្រចង់មួយសម្រាប់ សិស្សានុសិស្សទាំងអស់ ។
https://blogger.googleusercontent.com/img/a/AVvXsEhCEcoRcLLOe3MtQcEpR-SVoXHNw5ZTpYZDFmcJDvI9ShuJWQlmjUZfwX2UOHx5Ankd04y64afOLqOwbx33iAN9R3ok391js8NB40A0MG9dai__tIszFT7Mz5aYqtXqf_sKA55jMrNKADMgJhzzQFU0fHNwRNkh9CIhqc8_81ZzrdIlpKsWFx6AjWBJ3g=s976

សាលារៀនរបស់ពួកយើងបានចាប់ផ្តើមអនុវត្តកម្មវិធីបរិស្ថានដ៏លម្អិតមួយ ដែលរួមមានការលើកកម្ពស់ការ យល់ដឹង និងការអនុវត្តន៍ ការសិក្សារៀនសូត្រតាមរយៈការអនុវត្តន៍គម្រោង និងការជម្រុញឲ្យមានការចូលរួម ពីសហគមន៍ជាដើម ។ ទិវាសម្អាតបរិស្ថាន គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអំពីបរិស្ថាន និងនិរន្តរភាពរបស់ អង្គការផ្កាយសមុទ្រ ហើយក៏ជាឳកាសក្នុងការទទួលបានបទពិសោធន៍ និងរៀនសូត្រតាមរយៈការអនុវត្តន៍ គម្រោងសម្រាប់សិស្ស ខណៈពេលដែលពួកគេកំពុងសិក្សាក្នុងកម្មវិធីសិក្សាធម្មតារបស់សាលា ។

សព្វថ្ងៃនេះ កម្មវិធីជំនាញបំណិនជីវិតរបស់អង្គការផ្កាយសមុទ្រផ្តល់វគ្គបណ្តុះបណ្តាលដល់សិស្សចំនួនពីរដងក្នុង មួយខែ នៅរៀងរាល់ថ្ងៃអាទិត្យ ។ មុននឹងផ្តល់វគ្គបណ្តុះបណ្តាលដល់សិស្ស កម្មវិធីនេះរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្គោលសម្រាប់បុគ្គលិកសម្របសម្រួលកម្មវិធី ដើម្បីធានាឲ្យបាននូវភាពច្បាស់លាស់ និងស្តង់ដាររួមក្នុងការ បង្រៀនសិស្ស ។ លោកគ្រូអ្នកគ្រូ និងបុគ្គលិកសង្គមកិច្ចក្នុងកម្មវិធីនេះត្រូវបានជ្រើសរើសចាប់តាំងពីការ កកើតនៃកម្មវិធីជំនាញបំណិនជីវិតនៅឆ្នាំ២០១៩មកម្ល៉េះ ហើយពួកគាត់ទាំងនោះបានចូលរួមវគ្គបណ្តុះ បណ្តាលសម្រាប់គ្រូបង្គោល ដែលមានរយៈពេលពីរថ្ងៃទៀតផង ។

កម្មវិធីនេះជួយលើកកម្ពស់ការយល់ដឹង និងការអនុវត្តន៍របស់សិស្សានុសិស្សទាក់ទងនឹងជំនាញ និងសមត្ថភាពផ្សេងៗ ដែលចាំបាច់ក្នុងការពង្រីកឳកាសសម្រាប់ពួកគេបន្ទាប់ពីបញ្ចប់ការសិក្សា ។ កម្មវិធីសិក្សាជំនាញបំណិនជីវិតផ្តោតលើភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការធ្វើផែនការ និងការគ្រប់គ្រងពេលវេលា ការដោះស្រាយបញ្ហា និងការសម្រេចចិត្ត ។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមប្រធានបទធំៗចំនួនបីគឺ៖

  1. “ក្បាល”​ តំណាងឲ្យចំណេះដឹង និងការយល់ដឹង ។
  2. “បេះដូង” តំណាងឲ្យតម្លៃ និងអាកប្បកិរិយា ។
  3. “ប្រអប់ដៃ” តំណាងឲ្យជំនាញក្នុងការងារ និងការរស់នៅប្រចាំថ្ងៃ ។

បន្ថែមពីនេះទៅទៀត សិស្សានុសិស្សជាង១០០នាក់ក៏បានប្រមូលផ្តុំគ្នាបង្កើតជាបីក្រុមដើម្បីអនុវត្តគម្រោង បរិស្ថាន ដែលគម្រោងនេះគឺជាផ្នែកមួយនៃកម្មវិធីជំនាញបំណិនជីវិត ។ គម្រោងដែលដឹកនាំដោយសិស្សនេះ ផ្តោតទៅលើការគ្រប់គ្រងកាកសំណល់ទូទៅ និងប្លាស្ទិក ។  ពួកគេក៏បានដាក់ឈ្មោះក្រុមរបស់គេដោយខ្លួន ឯងទៀតផង៖

  • “កាត់បន្ថយប្លាស្ទិក!” ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។
  • “ថែរក្សាកម្ពុជាឲ្យនៅតែស្រស់ត្រកាល!” ផ្តោតលើការគ្រប់គ្រងកាកសំណល់ ។
  • “នាំឲ្យមានបរិស្ថានបៃតង” ផ្តោតលើការបណ្តុះបណ្តាល ។

ក្នុងអំឡុងជំងឺកូវីឌ១៩ វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានរៀបចំធ្វើឡើងតាមអនឡាញ ។ ទិវាសម្អាតបរិស្ថាន គឺជាឳកាសមួយសម្រាប់សិស្សក្នុងការធ្វើការជាមួយគ្នាម្តងទៀត និងក៏ជាគម្រោងមួយ ក្នុងចំនោមគំនិតផ្តួច ផ្តើមជាច្រើនរបស់ពួកយើងទាក់ទងនឹងបរិស្ថាន ។ សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង៖ isfcambodia.org រឺអានរបាយការណ៍របស់យើង៖ bit.ly/ISFAuditedAccounts ដើម្បីស្វែងយល់បន្ថែមអំពីអង្គការផ្កាយសមុទ្រ និងការតាំងចិត្តរបស់ពួកយើងចំពោះនិរន្តរភាព និងតម្លាភាព ។