កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ បានបរាជ័យ ក្រោមថ្វីជើងក្រុមស៊ែប៊ី ១-២ ធ្វើអោយម្ចាស់ជើងឯក​ EURO 2016 នេះធ្លាក់ទៅកាន់វគ្គ Playoff។May be an image of 1 person

នៅក្នុងការប្រកួតនេះ ខ្សែបម្រើ Renato Sanches បានស៊ុតបើកការនាំំមុខមុនតាំងពីនាទី ២ អោយព័រទុយហ្គាល់ មុនពេលដែល Tadic រកគ្រាប់បាល់តាមស្មើមកវិញនៅនាទី ៣៣។ លុះឈានដល់វគ្គទី២ ការប្រកួតនេះបានអូសបន្លាយរហូតដល់នាទី ៩០ ទើបខ្សែប្រយុទ្ធ Mitrovic បន្ថែមគ្រាប់ទី ២ ជួយអោយ ស៊ែប៊ីកក់កៅអីនៅ World Cup 2022។May be an image of 2 people

បរាជ័យនេះ បានធ្វើអោយព័រទុយហ្គាល់ធ្លាក់ទៅលេងវគ្គ Playoff ដើម្បីដណ្តើមយកកៅអី World Cup 2022 ជាបន្តទៀត។ គួរបញ្ជាក់ផងដែរ ការប្រកួតជម្រុះ World Cup 2022 នៅតំបន់អឺរ៉ុប នៅក្នុងមួយពូលគេយកតែមួយប៉ុណ្ណោះ ដោយក្រុមនៅលេខ២ ត្រូវប្រកួត Playoff ជាបន្ត។ May be an image of 5 people and people standing

ឆ្លងកាត់ការប្រកួត៨លើកកន្លងទៅ នៅក្នុងពូលAនេះ ស៊ែប៊ីឈរនៅលេខ ១មាន ២០ពិន្ទុ ដោយព័រទុយហ្គាល់ឈរនៅលេខ២ មានត្រឹមតែ១៧ពិន្ទុប៉ុណ្ណោះ៕