បន្ទាប់ពីក្រុម Barcelona ប្រកាសតែងតាំង Xavi ជាគ្រូបង្វឹកថ្មីមិនទាន់ក្តៅសាច់ស្រួលផង ស្រាប់តែពេលនេះក្រុមអ្នកមានបុណ្យ បានប្រកាសជាផ្លូវការនាំយកខ្សែការពារ Dani Alves មករួមក្រុមសារជាថ្មី ក្រោយរូបគេចាកចេញអស់រយៈពេល៥ឆ្នាំ។May be an image of 2 people

Dani Alves បានប្រកបអាជីពនៅ Barcelona ចាប់តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនបាន២៤៧ប្រកួតផងដែរ។​ ក្រោយពីចាកចេញពី Barcelona នៅឆ្នាំ ២០១៦ កីឡាករវ័យ ៣៨ឆ្នាំនេះ បានទៅលេងអោយ Juventus និង PSG ជាដើម ដោយចុងក្រោយក៏រសាត់អណ្តែតដល់ប្រទេសកំណើតរបស់ខ្លួនវិញជាមួយក្លិប Sao Paulo។May be an image of 2 people

៨ឆ្នាំនៅ Barcelona រូបគេបានជួយអោយក្លិបនេះឆ្នាំពានជាច្រើនដូចជា UCL ៣ដង, Laliga ៦ដង, Copa De Rey ៤ដង, Spanish Super Cup ៤ដង, FIFA Club World Cup ៣ដង និង UEFA Super Cup ៣ដង៕