ភ្នំពេញ៖ នារសៀលថ្ងៃទី ០២ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមការងារ សាប៊ូលីប៉ាយ បានចុះទៅជួយអនាម័យសំអាតបន្ទប់ទឹកនៅសាលាបឋមសិក្សា ហ៊ុន សែន ពោធិ៍ចិនតុង ក្នុងគោលបំណងដើម្បីអោយប្អូនៗសិស្សានុសិស្ស ចេះថែរទាំ និងសំអាតបន្ទប់ទឹក និងថែរក្សាអនាម័យនៅក្នុងសាលារៀនរបស់ពួកគាត់ ព្រោះថាក្នុងមួយថ្ងៃៗ ប្អូនៗសិស្សានុសិស្ស ត្រូវការចូលបន្ទប់ទឹក ត្រូវការបន្ទោរបង់ បើបន្ទប់ទឹកស្អាត គឺមិនមានមេរោគ មិនមានបាត់តេរី និងក្លិនឆ្អេះឆ្អាបនោះទេ ដូច្នេះប្អូនៗមានផាសុខភាព និងជៀសផុតបីជំងឺដង្កាត់ផ្សេងៗ ហើយប្អូនៗ និងមានអារម្មណ៍ស្រស់ស្រាយ ព្រោះមានបរិស្ថានល្អ និងអនាម័យស្អាត។

ក្នុងឪកាសនោះដែរ លោក អ៊ំ ម៉ាលី នាយកអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានចុះមកជួយបង្ហាត់បង្រៀន និងផ្តល់សម្ភារៈអនាម័យមួយចំនួនដល់សាលាដើម្បីអោយសិស្សានុសិស្សទុកដាក់ប្រើប្រាស់រាល់ថ្ងៃសម្រាប់ការរៀនសូត្រ។
លោក អ៊ំ ម៉ាលី ក៍មានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលសាលារៀនមានបន្ទប់ទឹកស្អាតនៅពេលនោះសិស្សានុសិស្សគាត់ងាយស្រួលក្នុងការប្រើប្រាស់បន្ទប់ទឹក និងមានអារម្មណ៍ល្អ ហើយការរៀនសូត្រក៍ល្អទៅតាមហ្នឹងដែរ។

ជាមួយគ្នានេះដែរ យុវសិស្ស ម៉ែន ថនសុខឡា សិស្សថ្នាក់ទី 9C2 នៃអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បានសម្តែងនូវក្តីសប្បាយរីករាយ នៅពេលដែលមិត្តៗរួមថ្នាក់ ក៍ដូចជាបងៗក្រុមការងារសាប៊ូលីប៉ាយ មកចូលរួមសំអាតអនាម័យបន្ទប់ទឹកនៅទីនេះអោយបានស្អាត និងអោយសិស្សគ្រប់គ្នាមានអនាម័យ ៕

https://blogger.googleusercontent.com/img/a/AVvXsEgd4wkL-NLtNB4olNhdQxqrcd8iAaNYw0j5xEVsZdn2tHwm-6xEoBZVFolJ5folNaUEEbCw7smxNctk9s8Zg3UMZfxrbumMGUxdAG_NHKQbsdxcQ_bmRim-IeJgn-gev4N2mN7OQAp9tKgp1oZ3ISNxVJMjHMhfuYDSqpd0BsOWC94Klowzy-bwVw3h=s1280

https://blogger.googleusercontent.com/img/a/AVvXsEi1h6MTcx6ClzqLg6HuGlupyju17XDlVOKADEdpjdhmJF_tS2sLoIDgDsjRCX-jXt9tNNx-PS6RwY4dvCabT0Hwv_ZKq-8rEpmmma64YOyQMusUvjo7F68EF6mVORsFJ11Onf4pGC5LZgR7ddHYLBWdw_k_Z4vC-rY3u-ngkwOPrXJpOcYeKfLKxnhF=s1280https://blogger.googleusercontent.com/img/a/AVvXsEil0_EmrPvHbmOBpdCsRKhpEC6rBzGkWNG5CqL5fm26aaB5AsrSAqkwDovW6EbSFvqWC1VwhQqfTWyFd_cTSMc9JOFK5ViPbJpqFK1vLl3B7vd7o8AHBeILN_TnXELI0flno0CoDk6uf5PhaTs0NBXmrxvjHBOrqZuOoEO4vbcsXAgfTYm53en_LCOf=s1280

https://blogger.googleusercontent.com/img/a/AVvXsEgRhJHMRDXYi1pE1JL-pXjRLZO6vNOQSvmdAbxxlbcxeIsITbIgL4ld0n0OtWSZsMdmzmX7pVu1KMG3TafYxuW2L1GyVYBMBw8vYc6p2Ty3_Qq5Uh1Ewb0cL0gUq7A-acc_Yty61PVKWwBqrgag-AScsmE44KCH4YUaLjkQPIv9SkQmEqdVoM1hwfS6=s1280https://blogger.googleusercontent.com/img/a/AVvXsEjVMwvyNbjgmd3ckz_qiytFXbP7eXP23gSSqvfucu8ilxQ42RYyWmgWFkqutD4Spz7rKQKbWZU9Sn-xfqYV6C9q7dYxIAMRZvdUqOxlON4ES25FJLS7Gr5ARY-Uf2RmPpaQ4EUy-ArzZlAc1NFLT_e43zlD6aj93QUjyUoDWxMyK5wcppqE80QuB8sP=s1280

https://blogger.googleusercontent.com/img/a/AVvXsEitS8TAO64pdNc9LE_5mergR0BX-9yQF906w9SWI2vv96pmGEsgz0_HJnDWLG64GLTDrwdkSd4mt2P2G45DSpF7aXbO0ny6Vz53grCLlJ7Zsbk9wFfXKOWOuOmnr3XGruXrsQNMlleTA0ldLfVT1Hm-eZgs6dXL-avy9POzwutRXBvAwzZE8dLugMuR=s1280