ភ្នំពេញ៖ ផលិតកម្ម ដាវីត្រា មេឌៀ (Davitra media) តែងតែរិះរកតាក់តែងបទចម្រៀងថ្មីៗ ពិរោះៗ ដើម្បីយកមកបម្រើអារម្មណ៍ទស្សនិកជន ។ ជាពិសេសផលិតកម្មថ្មី តែធំ មួយនេះបានយកចិត្តទុកខ្លាំងបំផុតទៅលើបទចម្រៀងនីមួយៗរបស់ខ្លួនទាំងភ្លេង មេឡូឌី និងទំនុកបទចម្រៀង ។

តួយ៉ាងបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា «វ៉ាក់សាំងមនុស្សក្បត់» កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ព្រោះតែបទនេះគឺជាបទមនោសញ្ចេតនា អន្លង់អន្លោច បង្កប់នូវអត្ថន័យស៊ីជម្រៅ ទាក់ទងនឹងទិដ្ឋភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ។ បទនេះបានបង្ហាញនូវការ ឈឺចាប់របស់មនុស្សស្រីម្នាក់ ត្រូវបានបុរសច្រើននាក់ក្បត់ចិត្តនាងពីម្នាក់ទៅម្នាក់ រហូតដល់នាងទ្រាំលែងបានចង់ស្វែងរកថ្នាំវ៉ាក់សាំងណាពូកែ ដើម្បីចាក់កុំឱ្យឈឺចាប់ដោយមនុស្សប្រុសក្បត់តទៅទៀត ។

បទចម្រៀង «វ៉ាក់សាំងមនុស្សក្បត់» នេះផងដែរ គឺជាស្នាដៃនិពន្ធមេឡូឌី និងទំនុកច្រៀងដោយលោក គិន កក្កដា ជាកវីនិពន្ធឆ្នើមមានបទពិសោធន៍យូរឆ្នាំណាស់មកហើយ ។ ចំណែកអ្នកសម្រួលសម្រួលតន្ត្រីដោយលោក អាប៊ែន និងច្រៀងដោយតារាចម្រៀងស្រីសំនៀងផ្អែម ស្រទន់ គឺកញ្ញា​ រឿន ជីវ៉ា ។

គួរបញ្ជាក់ថាបទចម្រៀង «វ៉ាក់សាំងមនុស្សក្បត់» ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងបំផុតនៅលើយូធូប និងត្រូវបានទស្សនិកជន យកទៅធ្វើត្រាប់លេងកម្សាន្តនៅលើកម្មវិធីកម្សាន្ត Tik tok ផងដែរ ។

ដើម្បីទទួលបានបទចម្រៀងថ្មីៗ មិនចម្លងគេ និងគុណភាពផលិតខ្ពស់ ពីផលិតកម្ម ដាវីត្រា មេឌៀ សូមលោកអ្នកចូលទាញយកកម្មវិធី « KTV Komsan» ឥលូវនេះ ដែលកំពុងដាក់ឱ្យប្រើប្រាស់ឥតគិតថ្លៃនៅលើទូរស័ព្ទដៃ និងថេប្លេត!
ចុចទីនេះដើម្បីដោនឡួត IOS, Andriod