បទខកស្នេហ៍មុខរោងចក្រ បកស្រាយដោយកញ្ញា វឿន ជីវា របស់ផលិតកម្មដាវីត្រា មេឌា ដែលបានតែងនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គិន កក្កដា៖
បទនេះផងដែរអ្នកនិពន្ធយើងបានរៀបរាប់ពីទុក្ខសោកស្នេហា របស់នារីរោងចក្រកាត់ដេរ រៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួន ការបែកបាក់ស្នេហ៍បន្ទាប់ពីបុរសជាសង្សារបានបញ្ចប់បរិញ្ញាបត្រ គឺបាត់មែន បាត់ស្នេហ៍ដែលនាងតែងតែគេងគិតសង្ឃឹម

– ក្រោមមេឃតែមួយ ហេតុអ្វីវាសនាខុសគ្នា នេះជាទំនួញទួញសោករបស់នារីរោងចក្រដែលបានរៀបរាប់ពីទុក្ខសោកស្នេហា ពីផ្អែមល្ហែម មកឈឺចាប់នៅពេលដែលបុរសជាសង្សាបានបញ្ចប់មហាវិទ្យាល័យ ហើយសម្រេចចែកផ្លូវជ្រើសអ្នកផ្សេងក្រៅពីខ្លួន។
– ព្រោះតែខ្លួនគ្មានចំណេះវិជ្ជាខ្ពស់ បានត្រឹមប្រើកំលាំងតែចិត្តបេះដូងនាងនៅតែស្មោះចំពោះស្នេហ៍

អ្វីដែលអ្នកនិពន្ធយើងចង់លើកយកមកបង្ហាញមហាជន ក្នុងបទនេះគឺ ៖ ហេតុអ្វីបុរសជាសង្សារដែលមានចំណេះជំនាញខ្ពស់រហូតដល់បញ្ចប់មហាវិទ្យាល័យ ហ៊ានប្រល័យស្នេហ៍ដែលខ្លួនបានសាងឡើងជាយូរ ខែឆ្នាំមកហើយ ដែលគ្រប់គ្នាបានដឹងជាមុនហើយថានាងជាកម្មការនី សន្យាបានត្រឹមសន្យា ស្នេហារសាត់ដូចខ្យល់

ចង់ដឹងយ៉ាងណាសូមរីរាយកំសាន្តដូចតទៅ៖