បរទេស : ឆ្នាំនេះព្រឹត្តិការណ៍ Halloween ជាច្រើនកន្លែងនៅតាមតំបន់នៃប្រទេសជាច្រើនទូទាំងពិភពលោកបានប្រារព្ធធ្វើឡើងត្រលប់មកវិញ ក្រោយពេលត្រូវបានលុបចោលនៅឆ្នាំ២០២០ ដោយសារតែរោគរាតត្បាតនៃជំងឺកូវីដ១៩ ។ ទោះបីជាវិធានការសុវត្ថិភាពមួយចំនួននៅតែបន្តរឹតត្បឹតនៅឡើយក៏ដោយ ប៉ុន្តែមនុស្សហាក់បីដូចជាមិនមានការបារម្ភអ្វីទាំងអស់ ថែមទាំងបានស្វាគមន៍រដូវកាលបុណ្យ Halloween ដ៏គួរឱ្យភ័យខ្លាចយ៉ាងទូលំទូលាយ ។ ខាងក្រោមនេះ គឺជារូបភាពជាច្រើនដែលរៀបចំតុបតែងចាំទទួលស្វាគមន៍មុនថ្ងៃបុណ្យ Halloween មកដល់ មើលទៅគួរឱ្យខ្លាច និងសប្បាយ នៅតាមបណ្តាប្រទេសមួយចំនួន ។

១-ក្មេងប្រុសម្នាក់ព្យាយាមលើកល្ពៅដ៏ធំដាក់ពីលើក្បាលនៅកសិដ្ឋាន Tulleys ក្នុងទីក្រុង Crawley ប្រទេសអង់គ្លេស កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ អំឡុងព្រឹត្តិការណ៍ “Pick Your Own Pumpkins” ប្រចាំឆ្នាំរបស់កសិដ្ឋាន ។

២-ការបំពាក់ភ្លើងបំភ្លឺប្រាសាទ Whitby Abbey ជាប្រវត្តិសាស្ត្រនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នៅ Whitby ប្រទេសអង់គ្លេស ។

៣-ការតុបតែងជាលក្ខណៈគ្រួសារក្នុងពេលរាត្រីនៃព្រឹត្តិការណ៍ “Nights of the Jack” Halloween នៅ King Gillette Ranch ក្នុងទីក្រុង Calabasas រដ្ឋ California នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ។”

៤-បុរសម្នាក់និងសុនខស្លៀកពាក់ជាគិលានុបដ្ឋាយិកាដែលជាអ្នកគ្រប់គ្រងការចាក់វ៉ាក់សាំង COVID-19 ក្នុងការប្រកួតសំលៀកបំពាក់ Halloween សម្រាប់ឆ្កែ នៅក្នុងទីក្រុង Lima ប្រទេសប៉េរូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

៥-ការរៀបចំតុបតែងនៅហាងមួយមុនពិធីបុណ្យ Halloween ក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ ។

៦-នៅតូបមួយអតិថិជនរកមើលគ្រឿងលម្អតុបតែងខ្លួន មុនថ្ងៃបុណ្យ Halloween ក្នុងទីក្រុងហុងកុងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ។

៧-ស្ត្រីម្នាក់ស្លៀកពាក់ជាមេធ្មប់ ថតនៅក្រោមទឹកក្បែរទីក្រុង Batroun ប្រទេសលីបង់ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។

៨-ស្ត្រីម្នាក់ពាក់ម៉ាស់ដើរចាកចេញពីភោជនីយដ្ឋានមួយដែលតុបតែងដោយគ្រោងឆ្អឹងសម្រាប់ពិធីបុណ្យ Halloween ក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ 2021 ។

៩-ផ្ទះមួយបានតុបតែងដោយគ្រោងឆ្អឹងក្នុងទីងងឹតសម្រាប់ពិធីបុណ្យ Halloween នៅ Murray Hill ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ។

១០-ពលរដ្ឋដើរឆ្លងកាត់ប្រាសាទ Slane Castle ក្នុងពិធីបុណ្យ Halloween ដែលរៀបចំគួរឱ្យភ័យខ្លាច នៅភូមិ Slane ប្រទេសអៀរឡង់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ ។