រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបែកធ្លាយរូបថត នាយ តាក់ស៊ី បានសែនព្រេនជាមួយនារីវ័យក្មេងម្នាក់ យកធ្វើជាប្រពន្ធ និងធ្វើអ្នកស្អំបេះដូងជំនួសនាងភីម ។https://blogger.googleusercontent.com/img/a/AVvXsEjgaJ_RXVDsmJwb182HUDUsSsnHgLQuclAvqrSExHQSDO9O5VLgyzs2r3hoLHsB0W38odUUYbXOEkJho3cgB038JJI2qrmbc4ixYduSXQIObzL5u9gITe9_QyetCLtJesu_kT8RksEUGXz2eB798O9-uatmztoKE4X3gVJcIzW2UsDMFV3FOr10ritN=s960នារីជាប្រពន្ធជាប្រពន្ធថ្មោងថ្មីរបស់នាយ តាក់ ស៊ី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Lin បានបង្ហោះសារពោលពាក្យយ៉ាងដូច្នេះថា៖ «អរគុណបងដែលច្បាស់លាស់ជាមួយអូន ហើយតស៊ូជាមួយគ្នា មិនមានស្តុកស្តម្ភដូចគេ តែក្តីសុខ មិនបានរៀបការធំដុំ តែក៏សប្បាយចិត្តចាស់ទំដឹងឮសងខាង»។https://blogger.googleusercontent.com/img/a/AVvXsEj8KbEqPpYbBhO3uOTAN9eZkQ1TPajGKTBQOJv0F9YMQ67KhfO9yqK0yK_AGtHhH_JINig1H0GAd46vZtH4lTvshUuSpICN4A7I0gE4PtPv_kz7PU4jXWzVo7n_HbvroAWT1nYbfJOy-9ky8OCaKeXJ2x0tUfNBRC47zhE_l0rufQQ9kwiKiTcKviFk=s696គួរបញ្ជាក់ថា នាយ តាក់ស៊ី បានលែងលះជាមួយអតីតភរិយានាង ភឹម ទៅតាមផ្លូវច្បាប់ និងសន្តិភាពរៀងៗខ្លួន អស់រយៈពេលជិត៣ឆ្នាំហើយ បន្ទាប់ពីបានសម្រេចចិត្តថានឹងទៅបួសអស់មួយជិវិត ដោយសារតែបញ្ហាជំងឺទឹកនោមផ្អែមដ៏រ៉ាំរ៉ៃ និងក៏មាននិស្ស័យជាមួយព្រះធម៌តាំងពីវ័យក្មេងមក។ តែយ៉ាងណា គេមិនដឹងថា នាយតាក់ ស៊ី និងប្រពន្ធថ្មោងថ្មីនេះ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាតាំងពីពេលណាទេ លុះពេលបែកធ្លាយរូបថតថ្ងៃសែនព្រេង ទើបធ្វើឲ្យមហាជនភ្ញាក់ព្រើតតែម្តង៕