(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHFតាមរយៈយុទ្ធនាការទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW បានលើកឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយនៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែ តុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19ជាសកល។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) មានអំពាវនាវ ថាៈ “ លុះត្រាតែមេដឹកនាំ G20 ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបញ្ចប់ជំងឺរាតត្បាត COVID19 នឹងបន្តបំផ្លាញប្រព័ន្ធសុខភាព និងសេដ្ឋកិច្ចទូទាំងពិភពលោក។ គ្មានប្រទេសណាមានសុវត្ថិភាពទេ ទាល់តែប្រទេសទាំងអស់ត្រូវបានការពារ!”

លោកវេជ្ជបណ្ឌិត បានបន្ថែមថា បានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសក្រីក្រ ។

ខណៈកម្ពុជាសម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃនៅតែបន្តរងការឈឺចាប់ដោយសារ COVID-19នៅឡើយ។ ជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានា ឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។

សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20។ សកម្មជនក៏កំពុងជំរុញឱ្យបង្កើនលទ្ធភាពសិក្សាពីលំដាប់ហ្សែន ដើម្បីតាមដានវីរុសបំប្លែងថ្មី និងកំពុងរៃអង្គាសប្រាក់ចំនួន ១០០ពាន់លានដុល្លារ ដែលគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងពិភពលោក ក៏ដូចជាប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើសេចក្តីព្រាងអនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនាពេលអនាគត។

ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, កន្លែងដែលអ្នកអាចចូលរួមជាបុគ្គលឬជាអង្គការ ដើម្បីប្រយុទ្ធ ដើម្បីទទួលបាន វ៉ាក់សាំង នៅទូទាំងពិភពលោក។

សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេនាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលមើលគេហទំព័រ៖ www.aidshealth.org ស្វែងរកយើងតាមហ្វេសប៊ុក៖ www.facebook.com/aidshealth តាម Twitter៖ @aidshealthcare និង Instagram: @aidshealthcare ៕

https://blogger.googleusercontent.com/img/a/AVvXsEiK39EK_ahSjr6N38dr1KSeWsqlGMnVWA85Wl_1Gf_erMZCym7ObMog3mHI74pSXbubP8LH36Y9DV61_vpZCk7Ph7T46tfiYlzpo0Vn6f3ahwlBpkBDZhgDiq_wzshubas-uTblWt_RS8iLP1WsxeVKd65P6f79rVCV1ihMnfs6CvzAtSDMj060RQnh=s1280https://blogger.googleusercontent.com/img/a/AVvXsEj1X4_fm3N8sQyLOSobfzQ18uBg51OXmRY8zA5UydL6nQzgsjSY1GSKryc4xq56HYzR9SSwolKd3k1I-BJliu3kBCTbLxIo-36KPguzCtW9rjpIeUixipJLXLBGMdWOUzO6Xej4wD_yRmUKxl--NhHVRIYAZIJTXAm4LPBo0hMOlk1kgxEhwe8Cv3Wv=s1280

https://blogger.googleusercontent.com/img/a/AVvXsEhQJORDrvbpAxObVTWh_eojDgQ5WdlkIXsToJcauJ-_u16xsV3DcanYm58CIdyr1lgU8cJFy3NEuKH8jgHS2Y26gj6_BmJ3AEjE_btmpzcEbJPpWG1DUo8dB4XOoqMDqNwBx6s4kVg1yCl6XSY-YXxwgLaB7Zx3snYtBQLhtMyAnF03fBDKmejw5xrd=s1280https://blogger.googleusercontent.com/img/a/AVvXsEg7NIv7Gj6_Y55MCoJ-9B7BPAYLTzLOV1jc5f57kB3jQcJxkdT4LYbOX0_Jd8ALuIBwSwaswxCsxldkOolMv_8Siu2-u6cSPOzEuixLlicwljt0WqA-T_1jB8ryqzP07EZIVRWv7wWSQ_Em5lPqPU9MHV-D7GGQv4nohKAAMZuRO0pkHbjpwKaj2NjI=s1280

https://blogger.googleusercontent.com/img/a/AVvXsEhZOMuQmlD-5LqXbp1QtGWQWlrBlbe6_izNUrGPZtvQRv6lk7IiglqAUEXakaezSalbkW2wea-8ePL1MkR-R8-X9w2C_e-KEZ3LirAFfpRHNvETsXs6OGupANg6869rlJpuE62oHqvlnKDn6e3Fl6dE72QLNY6LG3P8mI1JJrKs0rp65_Cnl4NikOgp=s1280https://blogger.googleusercontent.com/img/a/AVvXsEjCW1slf07So2POXAVaqMWNe4Ic-N9rvD_peKTd_Kk9aLV_xWE1_lK6-T1QISJnAXMH8Z5Of0JfN3dCFbQZnVrS0XnyOyr0KGjwPGsEYMDQPvUADOY3zN_Ul0dhkX1UjVC-vxCgOJtNz8YjEEHRaV4ZmzQ1tHBIQxf25Xz5eobHae40O2XvxnL7qcIL=s1280

https://blogger.googleusercontent.com/img/a/AVvXsEh6bo1PUREImjH_8LsyBK4h8F50I-vMe1neTPBng1RBY3Dk55LvHDW56NFcSdsTXWtD2fa4jFvY5TS4GLFAtTou6nFTrVWbIe2lQw5OWpjM0QwEgwEh51xd8stX6owSU99tNXbisuSVbYHfIgF9PkabmVVhYE4-A2u6E_8vHKDU7Ss2uTEUZzWqmqr4=s1280https://blogger.googleusercontent.com/img/a/AVvXsEiwd5E1uMxT60NNu7nXV7GMmmgiEXKJCbNQc4wn8SYwAFkDkJhHxx2-WDo1dJwu_9NSoY5R5NoPTEWyPtOfufgQTQxGEyPPFKPkyp1h0oXOUGBbfG9FXZuinxeN_eKN5gUxlFA8VR_7MZC2XtYsBwoXtnbtQOURAeEFD-CVEjdjPmMXv4fGuJ91gH6v=s1280https://blogger.googleusercontent.com/img/a/AVvXsEhEOd9FS7mVa7MuSBcLSunlgDzz7qbkDSCAS4whdn2eGmIDf40Q04RZx9NlY49AH9Iolyp2Axo3wTFNDCEAJZY6P8-_IBb4w3cPeyoYjmOesu5JoXTuzW6nqPls8oACsiaRvpnoz30JP31I692YH5M1zMvqALmf8VDqvMbNTBCZEtUoxnwd0rIJ0w1q=s1280

https://blogger.googleusercontent.com/img/a/AVvXsEgC_KMD_ZUlHCPKKTkXxeug7XUxZR2aZ8MCy0HqRelILMlHtW6pM1kT4U-zXsaZsk7kCgFCnjg4etTnhEVJwoAs3-L_pvg9zwcDKhr60knyHc7r8zMxcvZf7DKrralNdzdf4FejmL_nP8Qsthf2HV6WlBSQ-tafSNuijllX4-es6tYx4YAJO9X5_KFx=s1280

https://blogger.googleusercontent.com/img/a/AVvXsEj4BAmwvnWxC6NMef-ZKYxmr-DZZtCAIxX7798PbUMTyQglejH8gGwNPIOP9uegwChJgq4RWK0qAe3OQZ0YK-jdwscuTkSjOw_IYcnXYuNIouSNCSJBDOMW5jPpACDPz98lKdqbOiZ0_VoYUT1V24Lzo0hzIPoP99NLMJDM1DfiHyuvgLD21TxZ4IWr=s1280https://blogger.googleusercontent.com/img/a/AVvXsEi9ysvaeJZmKCOHhbyM7JJXL6gLbRqVy6E_5VVtdDxg6Va9cHCdVs4ydTDAkHa-Dq69YPpZIZAD7rfh-ICW6T7CNK6Xp8-1vctIvMDT2wAh4P8jb1fmzOmvFgDg4pSkw0rGKNSDbxi-1FHwd8V3iiqR-2fblfYHup2TJMpRaH1IaKvjqR5lleoWmzzh=s1280

https://blogger.googleusercontent.com/img/a/AVvXsEhtxPHDZbOGcu91jUS4A7gJGEVufOTZkPxyzC5faHKsoONOF_4tMtle43WwgxRBOccpqpV4RK1zda8LfS9oTp60NZgOaQj9f3AQ9Y7_xNMVED5Tyhf0uANkd-gDdYUKSylHWGE_YPDwXWYM_fqZJG3vE2LgdTc8YSVtG6Q6vHHFhXRkOCodPuG3VK0e=s1280