ការរស់រានមានជិវិតបានល្អ គឺជាសុបិន្តរបស់មនុស្សម្នាក់ ៗទោះបីយ៉ាងណាមនុស្សភាគច្រើន ពួកគេ មិនបានគិតពីសុខភាពប៉ុន្មាននោះទេ ដោយជាញឹកញាប់ពួកគេតែងតែមានទម្លាប់អាក្រក់ជាប្រចាំ ដែលបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជិវិត។Smoking and Eye Disease - American Academy of Ophthalmology១ -ការជក់បារីនៅពេលព្រឹក
នៅពេលដែលជក់បារីញឹកញាប់ជារៀងរាល់ពេលព្រឹក នឹងធ្វើអោយ ប្រពន្ធ័ដង្ហើមដំណើរការមិនបានល្អ បារីមានជាតិនីកូទិនដែលផ្តល់ផលអាក្រក់ដល់សួតបុរស។ដូចនេះប្រសិនបើបុរសចង់រស់នៅបានយូរអង្វែងពួកគេគួរតែបោះបង់ចោលការជក់បារីឲបានឆាប់ សូម្បីតែពេលណា អ្នកមិនគួរបន្តជក់បារីទៀតទេ។8 Things That Could Happen To Your Body If You Skip Breakfast | TallyPress២ – រំលងអាហារពេលព្រឹក
យុវវ័យសព្វថ្ងៃនេះ ជាពិសេសបុគ្គលិកការិយាល័យ គឺតែងតែរំលងអាហារពេលព្រឹក ព្រោះចង់គេងយូរជាង ។ការមានទម្លាប់បែបនេះ បើបន្តយូរ និងប្រឈមនិងជំងឺក្រពះ។ យោងតាមសមាគមបេះដូងអាមេរិក មនុស្សដែលរំលងអាហារពេលព្រឹកជាទៀងទាត់ មានហានិភ័យខ្ពស់ជាង ២៧% នៃជំងឺបេះដូង ជាងអ្នកដែលមិនរំលងអាហារពេលព្រឹក។ មិនថារវល់ប៉ុណ្ណាទេ អ្នកគួរតែចំណាយពេលវេលាក្នុងការញុំាអាហារពេលព្រឹក ដើម្បីចៀសវាងការប៉ះពាល់ដល់អាយុជិវិត។Cold Shower vs. Hot Shower: Benefits, Post-Workout, and More៣- ងូតទឹកត្រជាក់នៅពេលព្រឹក
មនុស្សជាច្រើនតែងមានទម្លាប់ងូតទឹកត្រជាក់នៅពេលព្រឹក ជាជាងការងូតទឹកក្តៅ។ ការងូតទឹកត្រជាក់ ងាយប្រឈមនឹង ជំងឺស្ទះសរសៃរឈាម ។ក្នុងករណីធ្ងន់ធ្ងរអាចបង្កឲមានការគាំងបេះដូង ដាច់សរសែឈាមខួរក្បាល ជាពិសេសចំពោះមនុស្សចាស់ នឹងអ្នកដែលមានជំងឺសរសៃឈាម។ទម្លាប់នេះយូរទៅ និងលាតសន្ធឹងសាច់ដុំនិងឆ្អឹង ដែលបង្កប៉ះពាល់អវិជ្ជមានដល់សុភាពតាំងពីក្មេង៕