ខេត្តតាកែវ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៣ និង ៤០ នាទី នៅចំណុចក្នុងវត្តចំប៉ាស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបុរសម្នាក់ ក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក បានយកកាំបិតដេញកាប់ព្រះសង្ឃ ធ្វើឲ្យព្រះសង្ឃភិតភ័យរត់ឲ្យគេជួយពេញវត្ត។https://blogger.googleusercontent.com/img/a/AVvXsEiihrRZ7rge0aD2ZOMczhTobf-x0G1e3VyuL6hKMQq79QUdRfbGtn9d39_nIik0m3jH4CXDYpyK5wyd0iL-JyjM7OTwgtQYPMFwXjv0HRqDqW-GgcHAyMzEv1hE1tyPY9GDj_98Tavjm-1305UqyeV9NjvW5PUolDZdR7Vt71o5O0Ke_OtqPG2VfmvE=s960សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាញ ផេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកញ្ចែត ដេញកាប់ព្រះសង្ឃមួយអង្គព្រះនាម ម៉ន ម៉ាត់ ព្រះជន្ម៣៨វស្សា ដែលកំពុងគង់នៅក្បែរកុដិ តែព្រះសង្ឃឃើញទាន់ក៏រត់ទៅចូលបន្ទប់ក្នុងកុដិ ហើយដាក់គន្លឹះ ស្រាប់តែជនសង្ស័យខាងលើយកកាំបិតកាប់ទៅលើទ្វារ បង្អួចកុដិ និងកាប់បំផ្លាញព្រះពុទ្ធបដិមាចំនួន០៣បដិមា និងសម្ភារៈមួយចំនួនទៀតនៅក្នុងកុដិ បណ្ដាលឱ្យខូចខាត។ មូលហេតុ ដោយសារជនសង្ស័យស្រវឹងស្រា។https://blogger.googleusercontent.com/img/a/AVvXsEiWgW3M7Bxv1Xgn3F4Sud5x5xkkX_MGaow917M9mOMcDYwq60vd9dRdW89_Axj289ujzLxL-FyEA9ZVNM3EPpluYBWIr0zhZbc_H3h8vYMZupvX1CX9fN-gzEBnaMmjABx_1jdvUdDtuF4Yys2gcL5Jp7bFqc9dq4QRVIHSBv_YKgEEdxIw1eL1lIJe=s960
សមត្ថកិច្ច បញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។