ឈឺក្បាល ឈឺចាប់នៅប្រសាទទាំង២ ឈឺមួយចំហៀងក្បាល ឈឺជុំវិញភ្នែក ដែលការឈឺក្បាលទាំងអស់នេះ អាចកើតឡើងគ្រប់ពេលចំពោះមនុស្សគ្រប់រូបតែងតែកើតឡើងជាញឹកញាប់ ប៉ុន្តែសូមកុំមើលរំលងរោគសញ្ញាទាំងនេះឲ្យសោះ ព្រោះចំណុចឈឺចាប់នីមួយៗរបស់វា អាចប្រាប់ពីរោគសញ្ញានៃជំងឺនាមួយមកកាន់អ្នកបាន?

– ឈឺចាប់នៅប្រសាទទាំងពីរ
ឈឺទាំងប្រសាទ ឬជុំវិញក្បាល ដូចជាត្រូវគេច្របាច់ អ្នកនឹងមានអារម្មណ៍ថាឈឺពេញក្បាល នេះគឺជារោគសញ្ញាទូទៅបំផុតដែលបណ្តាលមកពីភាពតានតឹង កង្វះការសម្រាក ការថប់បារម្ភ និងការផឹកភេសជ្ជៈដែលមានជាតិអាល់កុល ។https://blogger.googleusercontent.com/img/a/AVvXsEiYE9QR1IF3eXS9vyG4O8C6hdGLKw6-Ewd6ur2BEEGOExkneqz493A7bj2Tg1-jTWrtFuYgbZhkKwtVaSyldeK45_lGb2PckMJtyDIzUzBetwvpfzWVpo-_2Brf6LWxufL_jHp4MghbLSXA7sBGeU0QjATSqvXclGog3DEMVEh9f3lvC-tIKiV8-W1v=s750

ដំណោះស្រាយងាយស្រួលបំផុត នោះគឺត្រូវសម្រាកពីសកម្មភាពបច្ចុប្បន្នរបស់អ្នក ត្រូវផឹកតែខ្ញី ម៉ាស្សាស្រាលៗ នោះវានឹងជួយបំបាត់ការឈឺក្បាលរបស់អ្នក បន្ទាប់ពីនោះ ព្យាយាមគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងញ៉ាំអាហារឱ្យបានទៀងទាត់ពេលវេលា ព្រមទាំងសម្រាលភ្នែករបស់អ្នកផងដែរ ។

– ឈឺមួយចំហៀងក្បាល
ការឈឺមួយចំហៀងក្បាល គឺជាការឈឺចាប់នៅផ្នែកម្ខាងនៃប្រសាទ ដែលអាចមានការឈឺចាប់ខ្លាំងនៅក្នុងរន្ធភ្នែកថែមទៀតផង ហើយរោគសញ្ញាទាំងនេះគឺបានបង្ហាញពីការឈឺក្បាលប្រកាំង ដោយក្នុងករណីធ្ងន់ធ្ងរ អាចឈានទៅដល់ការក្អួតចង្អោរថែមទៀតផង ។v

ដែលស្ថានភាពនេះច្រើនកើតមានលើស្ត្រីជាងបុរសដោយសារអ័រម៉ូន ជាពិសេសពេលមករដូវ បើវាធ្ងន់ធ្ងរខ្លាំង សូមពិគ្រោះជាមួយគ្រូពេទ្យ ចំពោះដំណោះស្រាយ ឬការបង្ការគឺព្យាយាមកុំឲ្យតានតឹងខ្លាំងពេកសម្រាកឱ្យបានគ្រប់គ្រាន់ ជៀសវាងពីពន្លឺភ្លើងភ្លឺ ឬសំឡេងខ្លាំងៗ ដោយសារតែទាំងនេះគឺជាកត្តាដែលអាចបណ្តាលឱ្យឈឺក្បាលប្រកាំង។

– ឈឺចាប់ជុំវិញភ្នែក ឬប្រសាទ
ឈឺជុំវិញភ្នែក ឬតំបន់ប្រសាទ ជាការឈឺចាប់ដូចត្រូវគេវាយដំ វាត្រូវបានគេហៅជាផ្លូវការថា ការឈឺក្បាលចង្កោម ដោយរោគសញ្ញានេះច្រើនតែកើតមានចំពោះបុរស ហើយជារឿយៗកើតឡើងចំពោះអ្នកដែលជក់បារី។
ប្រសិនបើរោគសញ្ញានេះកើតឡើងដំបូង ចូរចៀសវាងការជក់បារី ហើយគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត។https://blogger.googleusercontent.com/img/a/AVvXsEiCIYVUAJBdZS-uEvsf8e8AUR3L1x7nJlD7tEKvgPtmmigenqDlXzcw3IjvvI2o0WWTP4TTJW89ofmMJhO-Mfj262UMnkDEbTYcdI0_tqxWsdK6O8zS-TPvq0uJGCf5FPFu7IPty7OAGt1IJVdcBVuMBks1zNpUiZxxqzMk8OJrIG8-d-OwURIbf7FS=s1024

– ឈឺក្បាល , ឈឺចាប់នៅថ្ងាស និងរន្ធភ្នែក
ប្រភេទនៃការឈឺចាប់នេះ គឺបណ្តាលមកពី sinusitis ដែលបណ្ដាលឲ្យមានអារម្មណ៍គឺដូចជាពេលយើងផ្តាសាយ និងមនុស្សខ្លះអាចហៀរសំបោរ តឹងច្រមុះ និងក្តៅខ្លួន។

ប្រសិនបើរោគសញ្ញានេះធ្ងន់ធ្ងរ ត្រូវបានណែនាំឱ្យទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផងដែរ ព្រោះវាអាចជារោគសញ្ញានៃការឆ្លងមេរោគ ឬមានភាពមិនប្រក្រតីនៅក្នុងធ្មេញ ។

អត្ថបទដោយ៖ សុផានីត