រាជធានីបាងកក៖ នារីវ័យក្មេងម្នាក់ បានថតរូបវីដេអូអាសអាភាស យកមកបង្ហោះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវប៉ូលិសថៃឃាត់ខ្លួន នៅក្នុងស្រុក Thep Sathit ខេត្ត CHAIYAPHUM ។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា ប៉ូលិសបានបញ្ជាក់ថា នារីជនជាតិថៃម្នាក់ មានអាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ ពីការថតវីដេអូអាសអាភាស បង្ហោះតាមបណ្ដាញសង្គមធ្វីតធើរ។ ប៉ូលិសបានអនុវត្ដដីកាចាប់ខ្លួន ចេញដោយតុលាការខេត្ត Chaiyaphum ហើយស្រាវជ្រាវ រកឃើញ នៅក្នុងផ្ទះមួយ ស្ថិតក្នុងឃុំ Tambon Watabaek ស្រុក Thep Sathit ។

លោកវរសេនីយ៍ Itthichok Kerdphol ស្នងការរងប៉ូលិសខេត្ត Chaiyaphum បានបញ្ជាក់ថា ប៉ូលិស បានចាប់ខ្លួនជនសង័្សយ Prapaporn Plianthong ដែលគេស្គាល់ថា នាង Nan ។ នៅក្នុងការចាប់ខ្លួននោះ ប៉ូលិសរឹបអូសបានទូរស័ព្ទដៃមួយគ្រឿង និង ប្រដាប់រួមភេទចំនួន៣។ ចំណែកមន្រ្ដីស៊ើបអង្កត បានសិក្សាឃើញថា នាង Prapaporn បានបង្ហោះវីដេអូអាសអាភាស នៅលើបណ្ដាញសង្គមធ្វីតធើរ គណនី So’nan meeting ដោយមាន Follower ជាង២០០ ០០០៕