– មិនមានការឈឺចង្កេះ

ប្រសិនបើអ្នកមានការឈឺខ្នងទាប ដែលមិនមែនដោយសារតែមុខងារតម្រងនោមចុះខ្សោយនោះ អ្នកគួរតែគិតអំពីជំងឺរោគស្ត្រី ឬជំងឺអូវែរ យកល្អគួរតែទៅមន្ទីរពេទ្យដើម្បីរកមូលហេតុពិតប្រាកដ។Back pain: Causes, symptoms, and treatments

– ងាយបត់ជើងតូច ទឹកនោមពណ៌លឿងស្រាល

បន្ទាប់ពីគេងអស់មួយយប់ អ្វីដែលអ្នកត្រូវធ្វើគឺ បញ្ចេញកាកសំណល់ចេញពីរាងកាយរបស់អ្នក។ ប្រសិនបើស្បូន និងអូវែរបស់អ្នកមានសុខភាពល្អ អ្នកគួរតែបត់ជើងតូចបានយ៉ាងងាយ ហើយទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល មានក្លិនស្រាល និងមិនមានពពុះខ្យល់។ លើសពីនេះទៅទៀត ការហូរទឹករំអិលក៏មានតម្លាភាព និងគ្មានក្លិនផងដែរ។

ផ្ទុយទៅវិញ ប្រសិនបើអ្នកភ្ញាក់ពីដំណេក អ្នកនឹងពិបាកក្នុងការបត់ជើងតូច និងឈឺចាប់ ទឹកនោមមានពពុះ និងក្លិនមិនល្អ ទឹករំអិលទ្វារមាសមានពណ៌លឿង ដែលទាំងនេះជាសញ្ញាដែលបង្ហាញយ៉ាងច្បាស់ថាស្បូន និងអូវែរបស់អ្នកកំពុងតែមានបញ្ហា ។

+ ៣ យ៉ាងដែលត្រូវធ្វើជារៀងរាល់ថ្ងៃដើម្បីការពារអូវែ

– របបអាហារដែលមានសុខភាពល្អ
ជារៀងរាល់ថ្ងៃ អ្នកគួរតែរក្សាតុល្យភាពនៃអាហារូបត្ថម្ភ ដោយអ្នកគួរតែញ៉ាំផលិតផលពីសណ្តែកសៀងឲ្យបានច្រើន ក៏ដូចជាបន្ថែមកាល់ស្យូម អាហារដែលសម្បូរទៅដោយអរម៉ូនអ៊ឹស្ត្រូសែន ញ៉ាំបន្លែ និងផ្លែឈើស្រស់ៗឲ្យបានច្រើន។Introduction To Protein And High Protein Foods - Unlock Food

– ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ ក៏បានជួយលើកកម្ពស់ការរំលាយអាហារ និងដំណើរការឈាម ព្រមទាំងពន្យារភាពចាស់នៃសរីរាង្គផងដែរ ដូចជាការរត់ ដើរ យូហ្គា សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ការរក្សាសកម្មភាពចលនានៃអូវែរ។

អនាម័យនៃតំបន់ពិសេស
ស្ត្រីគួរតែយកចិត្តទុកដាក់លើអនាម័យប្រចាំថ្ងៃនៃតំបន់ពិសេស ដោយខោក្នុងគួរតែត្រូវបានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយត្រូវបោកសម្អាតដាច់ដោយឡែកពីសម្លៀកបំពាក់ផ្សេងទៀត ខោអាវទ្រនាប់ត្រូវបោះចោលរៀងរាល់ 6 ខែម្តង។

អត្ថបទដោយ៖ សុផានីត