ចក្ខុវិស័យឆ្ពោះទៅកាន់វិសាលភាព!​ ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីចុះហត្ថលេខា លើកិច្ចសហការជាផ្លូវការ ព្រមទាំងបើកបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួនជាលើកដំបូង ដល់ដៃគូចែកចាយស្រាបៀរហនុមានទូទាំងប្រទេស។ កម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង ភាពជា ដៃគូដ៏រឹងមាំ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្តក៏ដូចជាប្រសិទ្ធិភាព នៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយបរិយាប័ន និងនិរន្តរភាពរួមគ្នា។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមានរួចមក បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោត សរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង ១,៦០០កន្លែង ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។

លោក Chas GESCHKE នាយកប្រតិបត្តិក្រុមហ៊ុនហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា៖ “បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច។ ទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន។ យើងពិតជាមោទកភាពក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ ។ លោកក៏បានបន្តទៀតថា៖ “នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងមានផលិតផលសក្តានុពលជាច្រើនទៀត នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែទន្ទឹងរង់ចាំនូវផលិតផលថ្មីប្លែក ហើយមានគុណភាពពិតប្រាកដ”។

លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា៖ ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន។ លោកជំទាវក៏បានបន្ថែមថា៖ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព។ យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក។ សូមអរគុណ!

https://blogger.googleusercontent.com/img/a/AVvXsEjepN2Xp6KBf9EwB8U7m1CxJ100zYPC8aW9Gw8r8P6F690xaeDrj3sPh3z1ck1vXIpy5RC_zFNLx5ih_2YdK7d5W6jOQ_YavQZLx9ogv2rnIpVxFUfBbH0B6_r75XtbbA0tDe92bEtELerw_eTaKcJP5Ri_AIpE7xrxCGPWE7OPn-mNQuLVC1ms-OY7=s2048

https://blogger.googleusercontent.com/img/a/AVvXsEjQsAb7E3CRo2kyi27OFFMUIriwjmlO9GgzVVvvfo094nJ0-zCuhktcef5C8MYIKXdktodYKfbxbsbTrHtGZehVvnvKKqmCW4F7qCEnbixKVvhKYtqeeRfFCxsPXubp0cU13A1965Qa9ZalNE_1OTvkCpi_6PmpcchlvxkGNeEvkrqI2i-FPFfBixH0=s1920https://blogger.googleusercontent.com/img/a/AVvXsEj4N34nG0F8iIclGdaMvjq68k7Jz-aS8pTbyGWjrlM9RsHY8gbuYLPeRaJCe1Vm3qtTb6D903sPEgf9xAT9qWz0Ft2wRD3-qEoAOnB24cEmYWV_dWJyy0gzeIxIEU0vFp19zf9nNnFzi82gLxTe-_IfJTmVynt8lYteg1wTGgNaao9xCK_XQnX1lPTy=s1920

https://blogger.googleusercontent.com/img/a/AVvXsEgzehqCXN6GfDahLnWuIW89ZRkovxjvqu9d8dkcIut0_TCsxhCrJnewN7MZlzkKRltaoMFzCV6UIuJmdIEY6ChmN2isdZ5ncesgEVgkUrF7QsgdAg_P4FXQvR8fRc5Ohsc_CZwbfPfdix1ivh0qTlaMidbHRfRIp_yFMSjyh0mWuHaxnYl1fERf-mhV=s1920https://blogger.googleusercontent.com/img/a/AVvXsEjoHMM-4M2-XCxD2rxguN0TicjCPZ-YkXrtaP6WQKR9Oc_WCwSgVVHIozk1jU5JmQE4454cP6aL1sDeW8PWqHR0-c93RkJXz7V2G8CtxKSux-Opa2HWOrMXtlLcmofjAlfdpwq7f6I_EtuTh_8HSSdawL8JxBX2pDRlGOV57sSmwq7PcApuLCjcsBg7=s1920

https://blogger.googleusercontent.com/img/a/AVvXsEjAG_-m2ehx7vH7Q_ktmzfS4q5qb7Q_uojif2n-Jct1516cuepq5G8xQJOmBheslAYwKK3EnbSbYH8TVR_RgngVrZKNVKxqScA4nWcfx96eh3EjGmHDX-UY55tnB-xTJAg7AlLe7jSNIeL5jhOQl9eFYf0HDafp34FHOY5mf9HzvkrBpAVWlRD4ITVS=s2048https://blogger.googleusercontent.com/img/a/AVvXsEiBTerPEw__GvwQArL_jFtB7ycgiAwwTFo33Hmaamh1GASVWvGBIRWw0-07TUjqJ4HLIASO54SOH1PMEu3okqFgrJHSrwKj6M_3Q_tYrH0lOaF-FViQE8jBFed0MYtXdX7GhZPol21xDYd5etezL3MGlsdWoAWj0g_1PkPpFDrczI_fLEIwIyxQRoDF=s2048

https://blogger.googleusercontent.com/img/a/AVvXsEhxVCXEgh1KWYe1RqyQ4lkBkj_Zq4Ha-D6X4AHkfRdz44mGv7wDpA-3IHQb8ktUYMi6OYTQ_ZHPhNOzrvkoFzkOzNr1ZEEw489h7hcycZWkVuwcZ8ltN01fFSNZzQuOprUqOfz9X91HMo1QoE1wJ4VHAbNTAmyH7KJQC5P8cxd4dC_eBDRXspl90N0n=s2048https://blogger.googleusercontent.com/img/a/AVvXsEjR7_JgoZcsfQ2srSTzAnnnqaCEUfWedICnPQN0upu_TeFPOlpfcakhlX8deRnj131JOW37XXt9aSLaQilM259LVo9clooIRgGz--YivkHAzV5m8z8jc4VpYLd6iGb9UC5ued95Q3puCWsEyZ1ZAKMUUVPC9wJBrQEaCVUFoXQHY_D8uJ41cS-bNHxr=s2048

https://blogger.googleusercontent.com/img/a/AVvXsEg7lbNIYOzYaP_keGbXC5a4ZOlvDofyu-Piby4D1h2UzUvJMXRRAeBSdkxgE-OGiI0YWPG7Gh96tzfow3zylV2ndKUNLYnRIWoMyMEE2RGpTtEUpBReTu5G8oB_lVcPUNiCH6YlTO1X3F_l58CyPgz_Yqh3dad1vhacpSIURP8icxvUt402EnkfMCse=s2048

https://blogger.googleusercontent.com/img/a/AVvXsEhvPIx3sEtXswMOdXUYzcuP7uNMXfVz0wm5tz3coU6NNi9swFQC6KAoDgjINacd7ug6aksiPNRreyzpgGVSjxtcAS5zV8NVyPLBfofR4XZKtKCiJwKkdVE_5TRCSXoFUe54Piuuz9OPqNq5AY_S-0F_vByboRRaOBqKPcdM_hcccO_GxxBrRIJZ6fk6=s1920

https://blogger.googleusercontent.com/img/a/AVvXsEiygToqhVxsqYjUhprXGZcXUahOu_4efLKcB05eueXi2G9Ejevql2_2Utfu2WoyVAWyF-b5qnUOIj0opSOheajOXyIZdwM88dsaTvKZMXhN0piILbPkrROMOz4Xe95PAGn9BcWwM-RSyZhKJFK6LxhP6W9EbTs2HH_1H_ay5QXPxTwtysiwJiMpqZjJ=s1920https://blogger.googleusercontent.com/img/a/AVvXsEg-fL62KeF-AgNgHHsZVV0cAlGCw9xYuFyxipPv87gseb1X1FZ6A7ie_G8Law9d4WwiF9fkHr77b5Us3Qcy2VMCkFgsAjgpV5YQDsYuI2ledAPGXBLwzVYxHKF3g63CT73_oLaF7cngFftS7k9hITtyxgwyjao0cQAILhAr5kdFIvuFnwWSe-h4uRLq=s2048

https://blogger.googleusercontent.com/img/a/AVvXsEjWNy4ReMIDbpsCSQubMQDSF4cwkiYUezsodqyKRuJMG1LN0vWRhzJi-Jw5m8OLpbS50Ah61bevCQbXJeekleqRJED74qIPXf1jCec5jMoqb_6WbrbYYZEZn7GuaD_ELmW53c5jy0lXEil2ETKos2TD3Dgn1jRcODIOJbDa_vGP5viT7oLR-W3YipJz=s2048https://blogger.googleusercontent.com/img/a/AVvXsEhpWj2dEAk0a6PgKlVqve3R6YSurVRtA1EZJysv89sIs3Xiz4IHPEIVvJe2PpI69DWLCyMLkFB_kX6KsNG-usqvlSKfQC_CxyX3NwKtgvFMJSn0-JRk9ZBhx9LhdhSDxHbHhxzMKoaDOY4SZ-fI78YG8gzEK18mPUs63yxAiwNvbeTno2Nhf7roqn9B=s2048

https://blogger.googleusercontent.com/img/a/AVvXsEgxqpCVLd1KgCvfZb873ySC-7FXQwvNza2Wz-_eOjQMIVTPTFB2Ts6ciMxpYmMvuf0qNrqQkqapXL7BWB-_v6_u6Zm1LtqtWo0e-5p6QjZ_9mVAqzc9ZQh1lMYY206zcv0bN3KfVW9xrwsos3zVaCg6LiGui0BnOs6Bh6YFOBHxqvWAhf1STypOa2aU=s2048https://blogger.googleusercontent.com/img/a/AVvXsEgS0FICE5tIPaP2F--Ks1MFwpqgqzFbIy073OWRRZ3yNQ9UwlkVRHo8Wip9N8ZI1zH3AmTbCGb4-OEN5NmB0eUqpQuvWR_Gt9omMjEeZTKMbSiuBrfGArja7OrS4H-seSgW8gggPHgQBz5OoZbAPq77eBk85Ao66yx8zhMOyPhOc4RvJRe56IqL9z_d=s2048

https://blogger.googleusercontent.com/img/a/AVvXsEilcC31FI5nnPXO0JHuK7VyO3nt0BCRlkBhg4BPwLDe2CjKRy7ElkyLrwL6eSOlaFrJhO7v72bVK2Onu_1M-BN5pm5DvPLbCQFsJSELxUjBAILJ0Jy8MDBPdLf5e9HHmQVJj4AxmLaYT4EJDiaAS08GM2lcYccCuxAkcDvNdIAy5eIJ-n9v8gjqPhPP=s1280https://blogger.googleusercontent.com/img/a/AVvXsEhVv5lwtUc2A1Wr2lMqJm-7oqWrlKkIrvNLDccTBBtuENJC3ArpErE2sDiOCjhGlwz6C14GdOuB7xld98PbJ2Y6P_GGnHk5zo8LmSKYbKwcVfIykCy8W-Wk9bEApCZwuhA5AbP05ue9Xvr5qiLaAIVCK0EwAdMUW7v-Y4WmBcNQNvjSGd9BYtd1Cbpl=s1280

https://blogger.googleusercontent.com/img/a/AVvXsEhAgKUsap3Rn0g-DGPed4RKOyoKfppyo81oJCB8gAdpNl5aav_Ir1WTLgEi-GGj5mTfXN7BQkWc4_KeRARU0f_0g4XVC-pzKCAD_gTSOSClgz36h0Zp1nCL5qhdQe0JveGdygMQCya6ZOPTFzyR4TiOUllJ71Gbo57OJWzUyoM6Euawd-YKNGMWse5W=s1920https://blogger.googleusercontent.com/img/a/AVvXsEhl1EinNVLfHzV9NfhCSIk9OF5D6kj3ibT57Ch8te9hypaPUBdIqmH95gDexgi0J0x4aMex_WQi4cdSH_7a8ISTgF_X1-NYyr1bpxS907SBg7xWj2RnQ3aTS-A9AQ_76SjDHfFy3h8LQSvMNBRVX8OG2vqGUjmCgFFJXliToX25M2h1X98Blrls7M8K=s1920