ថៃ៖ បន្ទាប់ពីតារាស្រីជើងចាស់Sririta នាងបានសម្រាល់បានកូនប្រុសដ៏ស្រស់ស្អាតមួយរួចមក តារាស្រីរូបនេះទទួលបានការយកចិត្តទុកដាក់ពីស្វាមីលោក Korn Narongdej កាន់តែច្រើន និងរូបសម្រស់វិញក៏នៅតែស្រស់ស្អាតមិនប្រែប្រួលទៅណា។

ដោយឡែកកាលពីថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅនេះតារាស្រី Sririta នាងបានប្រារព្ធកម្មវិធីខួបកំណើតខ្លួន រួមជាមួយគ្រួសារយ៉ាងកក់ក្ដៅបំផុត ក្នុងនោះ នាង និងស្វាមីពិតជាមានភាពផ្អែមល្ហែមចាក់ទឹកមិនលេច បើទោះបីជាអ្នកទាំងពីក្លាយជាប្ដីប្រពន្ធ និង មានកូនរួចហើយក្ដីក៏នៅតែធ្វើឱ្យហ្វេនៗមានការច្រណែនចង់បានក្ដីសុខដូចពួកគេទាំងពីរណាស់។ តែអ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស Sririta ទៀតនោះគឺ ស្វាមីនាងបានផ្ដល់នូវពាក្យជូនពរយ៉ាងផ្អែមល្ហែមដូចស្នេហាកំលោះក្រមុំ ដែលស្តាប់ហើយស្ទើរតែលើសជាតិស្ករទៅហើយ ដោយជូនពរថា ” ជូនពរថ្ងៃកំណើតណាប្រពន្ធសម្លាញ់ សូមឱ្យមានសុខភាពល្អ ជួបតែសំណាងល្អ និង ជួបតែមនុស្សល្អ ​ ស្រឡាញ់អូនពេញបេះដូង ហើយឆ្ងល់ហេតុអ្វីមានកូនមួយហើយនៅតែស្អាតបែបនេះ?” ក្នុងនោះក៏មានហ្វេនៗមិនតិចនាក់នោះទេបានជូនពរថ្ងៃកំណើតរបស់តារាស្រីរូបនេះផងដែរ៕