ថៃ៖ អ្នកគាំទ្រពិតណាស់ច្បាស់ជាបានស្គាល់ជាមួយនឹងតារាស្រីជើងចាស់ Boom Panaddaដែលនាងជាតារាល្បីមិនចាញ់តារាជួរមុខមួយចំនួននោះទេ ក្នុងនោះតារាស្រីរូបនេះក៏មានគូស្នេហ៍ស្រស់សង្ហាប្រចាំចិត្តគឺលោក God Atip តែក៏ត្រូវគេសង្ស័យថាអ្នកទាំងពីរបានបែកគ្នាហើយ។

ក្រោយពីមានការសង្ស័យនិងពាក្យលេចឮមកថាតារាស្រីរូបស្រស់ Boom នាងបានបែកបាក់ជាមួយគូស្នេហ៍របស់នាងហើយ បន្ទាប់ពីគេសង្កែតឃើញថាអ្នកទាំងពីរមិនបានផុសរូបគូ និងមិនដែលឃើញផុសរូបរបស់គូស្នេហ៍ចូលទៅក្នុងIG ផ្ទាល់ខ្លួន មកជាយូរណាស់មកហើយ។ ដោយឡែក កាលពីពេលថ្មីៗនេះ Boom នាងបានផុសរូបនៅក្នុងហាងមួយកន្លែងចូលទៅក្នុងបណ្ដាញសង្គម ស្រាប់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង​ ក្រោយបានឃើញរូប God Atip មានវត្តមាននៅជាមួយនាង តាមរយៈកញ្ចក់វែនតាដែលបានពាក់។ ដូច្នេះតារាស្រី Boom និងគូស្នេហ៍មិនបានចែកផ្លូវគ្នាដូចជាអ្វីដែលមហាជន និងអ្នកគាំទ្រមួយចំនួនគិត និង សង្ស័យនោះទេ៕