រាជធានីភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅចំពោះមុខ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបានវាយលុកក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ នៅបន្តវាយវាយលុកឥតស្រាកស្រាន្ដដោយទឹកជំនន់ឆ្នាំនេះគឺវាសភាពជន់លិចធំជាងឆ្នាំណាទាំងអស់ ខណៈមានវត្តស្ថិតនៅរាជធានីភ្នំពេញ មានការលិចលង់រហូតដល់ត្រឹម.ក ដែលបានធ្វើឲ្យព្រះសង្ឃ រួមទាំងអ្នកស្នាក់អាស្រ័យត្រូវជម្លៀសខ្លួនទៅរកទីទួលជាបន្ទាន់។

បើតាមការឲ្យដឹងតាមរយៈបណ្ដាញព័ត៌មានបានឲ្យដឹងថា វត្តដែលកំពុងជន់លិចយ៉ាងធ្ងន់ធ្ងរនោះគឺជាវត្តត្តរតនៈតេជៈកំពង់ក្ដុល ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈព្រះសង្ឃគង់ក្នុងវត្ត អាចប្រឈមនឹងហានិភ័យ ខ្វះចង្ហាន់ ក្រោយទឹកជំនន់បានជន់លិចកាន់តែខ្លាំង ។

ជំនន់នៅស្ទឹងព្រែកត្នោត កាន់តែបន្តកើនឡើង ផងដែរ ។ ជាមួយគ្នានេះ តាមប្រភពព័ត៌មាន បានឲ្យដឹងថា វត្តចំនួន៦នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ត្រូវទឹកលិចលង់ ។ វត្តអារាមនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន៦បានទទួលរងនូវការលិចលង់គឺមានវត្ត ៖

១. វត្តសាក់សំពៅ

២. វត្តចំការខ្សាច់

៣. វត្តព្រែកជ្រៃ

៤. វត្តហារាម

៥. វត្តទឹកថ្លា

៦. វត្តកំពុងក្តុល ៕

https://blogger.googleusercontent.com/img/a/AVvXsEjk0Pia135H12SHoX8F65ZbmPqxNomoByhrriPCSpLubu14NHJgk1Cr8Tf4cXvMyHMhtrrufjE-cl1rPrtmBNvfwHj2TqJeadaeDYDmJm7SgTe4kmR7wbHaWzEMpQL09PAMEN92KVgaQ89bbj9I3TQAjyUfLvGc9HlFG6ppsFQ7TImIAM0iP0JHd_y9=s960https://blogger.googleusercontent.com/img/a/AVvXsEivyZPRRhNn8l3uH1ZpHqhzEZ70Di3cxQzL3UsnQJ6wHzrgb83V2h3oIhyMTk67AY134QiHH2_rtvk6auaptjmGuEAVd_0ZnXO7-ZpiBJ5QP_17DO2sFgze4XpxBVry0GuX4WrjlCl67TLURWd14JFOtBoAe3wMmpHdJTo8atv-VYqGbhcXyp_KNNno=s960

https://blogger.googleusercontent.com/img/a/AVvXsEgP1AmKmjpWzNHgSCz8SJfhSAQ-0_j9zhMRTx7gTk-QY7nCiqFyTfyXkIMsOO8s4TlVHG0cFgfc_2CLqjCNKw32in0WxM1uktt9XajzXlnM653RpPkli3x3Q5vty1749mqfCUqJ7CETMMAXltT8fskdDX916jd8F71Yjw1H2__0TIzOi6y50EfIJmJP=s960https://blogger.googleusercontent.com/img/a/AVvXsEjvS28-wqmY5nmrZfqBsr7aErEoLs855nI42jciToLIWVxPFBkphWFrRpCPSW0F0yv0QqB6Uq8CSVFnEnMovISZ2MgHwR0C9Rlj1eO2wioo8IwsV0aNd2RgNsNmRcog3g-aV2gqxeLOZKLRed3FpK7yj_TbKYbcUoRtR_HNxpCNXgMJJJx73aJy8Sxx=s960

https://blogger.googleusercontent.com/img/a/AVvXsEhCNaWq8d3EOlbvaEQflV0fBcdGaiMwNc-MuDqwRQvs-s--tKB40OsQ3tEt5XmpJV9twg84VAGgC8_g4btR29fdEtMjr7tufVWsf30WXSNgEmifdipLBipxFeHQBuJMzvUEZaCkmVZh9KMCilMttSjo-8fR0bKJFo-17XpsrIBIcXmb2nMp2bnPS96O=s960https://blogger.googleusercontent.com/img/a/AVvXsEhA0RZ3Jk7RwHfk8Dhv8TE7JseuUVRmBMy1aKUtG2QFEQGxtYiUslnt_OAIr92JHTBHepw7WKWxxCwT6qiDN2dW-jwqKkUqEhXLU8h-vQQRyz5dsPUUSwb1GS6KP1WF5OXzP3I190LokitUo-4zYAmlPAa4P4jzI8zMFSVUXjaGj0m90IIPMtG3SbIZ=s960