រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់បានលើកឡើងថា សុនខខែ្មរអាចហិតអ្នកជម្ងឺកូវីដ១៩បាន និងអាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង លោក លោក ហេង រតនា បានចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជម្ងឺវីរុសកូវីដ១៩ ដែលអាចវាយតំលៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខហិតអ្នកជម្ងឺកូវីដ១៩បានដោយជោគជ័យក្នុងជំហានដ៍សំខាន់នេះ និងឃើញថាសុនខកម្ពុជាមានសមត្ថភាពនិងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បាន។
https://blogger.googleusercontent.com/img/a/AVvXsEjoVOHEUPVkqgslxiEZdtgbCFCmVHFaq96401tEd34gkzDbxgkb9KhsMjik3Z-I0mmBEbtnfqthGdx1WEvng5nVfYrExNu_s-YtrcTzXWhu5hS_KhQk9XJN4hiR5JheWnfes3geY7gXIp3QgA_s_Qgwb8rUvWmvcFRMQbOG-S7dVFxNIrPVntDKg3ptEA=s1233

ក្នុងឳកាសនោះ លោក ហេង រតនាបញ្ជាក់ថា “ ការហ្វឹកហ្វឺនបន្តនឹងអនុវត្តក្នុងសប្តាហ៍ខាងមុខនេះនៅពេលបានទទួលសំណាកបន្ថែមទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជារួមសុនខខែ្មរអាចហិតអ្នកជម្ងឺកូវីដ១៩បាន និងអាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ! សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជម្ងឺកូវីដ១៩ក្នុងចំណោមមនុស្សច្រើន (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជម្ងឺកូវីដនៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម”។
https://blogger.googleusercontent.com/img/a/AVvXsEgPvMhPCrvkXV9FGVsImzNd6Fw3ttRqW9tNSp32nWljZAXkO9muhW_os41p2M4xUZTdko6d6kXoiE2nq9J1JApHerQxAwJSinphtbAL2OnMzzzVcIAfimvfXlpMtgOUrXthYNsflYn7iR56Y7TgYc8ThMOAh8Ig74AWL3FXhIt2-fHE9SiZ2iyCPf4gJA=s1280

លោកថា នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល។
https://blogger.googleusercontent.com/img/a/AVvXsEi2UF2BFsjzeCRwVF0Trz3lvNUCUVfHyHcf3ddhEbVL7wYh-MeRijEJRmgbpTm05wiv-F8P6sSae4_PODupxFQ2lJrZLTON0MK-kPGUZTscCWCM5c34l7Lb82cQz1liyGisTYuVexLPOAg7PVbVrjEyjpUw5OCdPtp1Enh7NBQG1AeiT0e3HygpzgLpww=s1280
លោក ហេង រតនា បញ្ជាក់ថា ពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុតនិង អរគុណមន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការគាំទ្រយ៉ាងពេញទំហឹង៕
https://blogger.googleusercontent.com/img/a/AVvXsEim7TDc_gNZC6by9guHWpQJMO0xWjRNGiHTNwHzB0OWye1aClNI2CYblXQqeHUXuQuMh7TzAoENlPRD49zzT0vSWFMY07VCZkFe3AXE6UwAgFOKPW8qbargqbH0fKQBAZgJyRv9vfUhvcVKMdV17WhhNAkPOmN22MOE99uaybHZh8_ZHlcq8ervh7miXA=s1280