ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដោះស្រាយបញ្ចប់ទំនាស់ នៃការរំលោភដីវត្តព្រៃប្រសិទ្ធិ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។https://blogger.googleusercontent.com/img/a/AVvXsEioy5iX7HZW1HGrnkRcj3nWqW6vlI8MWv7nv8glU-07G1XYlZFIOx1o0BECrmYGvStNLF8Oxl4A5gOr6Fs1D7eIASwR5i8gl8e2eZOoyYd0n26bW7e_jy-g2AGsCEuoElHpauTp0wjB6B-MLd3CEPXtvj9zQZqt9VEMlmKIqdmdqYMmQa5tNmjkSCtV=s960

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៍ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះពិនិត្យស្រាវជ្រាវពីប្រវត្តិដីនៅបរិវេណវត្តព្រៃប្រសិទ្ធិ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងបង្ហាញឯកសារកាន់កាប់ដី។ ក្នុងការចុះអង្កេតស្រាវជ្រាវក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីចំនួន៥នាក់ ហើយអ្នកទាំង៥នាក់ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានចាប់ជូនវត្តវិញ។https://blogger.googleusercontent.com/img/a/AVvXsEhK_-fcLQs_OeMZNZb6jrLTPmeXV8O2z3_XiraQo8Df8qRgjETObsnuBau0AwZi7RafpNuBJZkjB5zZEB7RwLQSRxvPQQRo7FZKNHWM775NzB3B9Hgst1hIbD93gYhPOwgK_N1esfMo8Ri8WY-9_RIY5peVQ0r-whtdEmVpXtJ2AMVegBPQYReFl71N=s960ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបាន និងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញ៉ាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃ:ភាពវិញ ប្រសិនបើយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយចាប់ពីថ្ងៃនេះតទៅ ដីនេះជាគរុភណ្ឌរបស់វត្ត ដែលគ្មានបុគ្គលណាម្នាក់ អាចប៉ះពាល់បានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធរ រៀបចំចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យ ចំនួន២០០០(ពីរពាន់ដុល្លា) និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្សដើម្បីទុកជាសម្បត្តិសាធារណៈ៕https://blogger.googleusercontent.com/img/a/AVvXsEiQG6spgRdHxp79v3ZaSqJ95a1JtaSCq7gTDfYtwTSC9oED4PTWX-HH39oGT4-Fl1C2TJhE7Wlt_RnD-_S6Cq1XL9FwRz4Tisdlfp3fHAxJtGJrTBShVSne6-nTez1aNnxr4y46-lmsM6OQfuWzjSkSzll9HqVyEaT5M1ojOTE-UUBIzNS_gFqsUn2g=s960