បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិក នៅតែបន្ដមានអ្នកឆ្លងថ្មី និង មានអ្នកបាត់បង់ជីវិតថ្មី ដោយកូវីដ-១៩ច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក ខណៈរុស្ស៊ី មានស្លាប់ថ្មី បន្ទាប់ពីប្រទេសមហាអំណាចកំពូលមួយនេះ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៧៦ ១៤០នាក់ និងមានករណីស្លាប់ថ្មី ១ ៥៨៣នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៤៦,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៧៦១ ៨៤០នាក់ និង មានអ្នកជាសះស្បើយ ជាង៣៦,៤លាននាក់។

រុស្ស៊ី រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៣៦ ៥៨២នាក់ និង មានករណីស្លាប់ថ្មី ១ ១២៣នាក់។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៨,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២៣៣ ៨៩៨នាក់ និង មានអ្នកជាសះស្បើយជាង៧,២លាននាក់។

ដោយឡែក ចិន ជាប្រភពដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ត្រឹមតែ៥៩នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនឈរនៅលើលេខរៀង១១៣ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ៨៩៩នាក់។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ទាំងនោះ មានអ្នកបាត់បង់ជីវិត ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១ ៦២០នាក់៕