ពាក្យថាស្នេហាយើងមិនអាចផ្ដល់និយមន័យបានដូចគ្នានោះទេ​ អ្នកខ្លះយល់ថាស្នេហាប្រៀបដូចជាទឹកឃ្មុំផ្អែមឆ្ងាញ់ អ្នកខ្លះយល់ថាស្នេហាប្រៀបដូចថ្នាំពុលបានភ្លក់ពេលណាធ្វើទុក្ខពេលហ្នឹង ឯខ្លះទៀតគិតថាស្នេហាដូចជាថ្នាំញៀនដែលដកខ្លួនមិនរួច បើព្យាយាមដកខ្លួនរឹតតែធ្វើទុក្ខ។

សម្រាប់ទំនាក់ទំនងស្នេហាមិនមានដៃគូច្រើននោះទេដែលបានសាងឡើងមកហើយមានក្ដីសុខជាមួយហ្នឹងវា ភាពឈឺចាប់ ការអស់សង្ឃឹម និងរឿងខកបំណងជាច្រើន រហូតបានធ្វើឱ្យគូស្នេហ៍ខ្លះទទួលយកអារម្មណ៍ និងភាពឈឺចាប់នេះមិនបាន ក៏ឈានទៅរកការបោះបង់ខ្លួនឯងក៏មាន។

ខាងក្រោមនេះជាវិធីទាំង៦ចំណុចដែលធ្វើឱ្យដៃគូស្នេហាកុំពុងតែស្រឡាញ់គ្នាគួរតែអនុវត្តដើម្បីកុំឱ្យមានការឈឺចាប់ក្នុងទំនាក់ទំនងនៅពេលក្រោយ៖

១. គួរតែចេះបង្កើតក្ដីសុខដោយខ្លួនឯង

ស្នេហាគ្រាន់តែជាផ្នែកមួយនៃជីវីត មិនមែនយកវាមកដាក់គ្រប់ដណ្ដប់ទាំងស្រុងលើជីវីតនោះទេ យើងអាចធ្វើអ្វីៗបានយ៉ាងមានក្ដីសុខដោយមិនចាំបាប់មានវត្តមានដៃគូមកចូលរួម សួរថាកាលពីយើងមិនទាន់ស្គាល់គ្នាហេតុអ្វីយើងអាចញញឹមបានដោយមានក្ដីសុខ ដូចនេះត្រូវចេះរៀនធ្វើអ្វីម្នាក់ឯង ទៅណាមកណាម្នាក់ឯង មិនចាំបាច់ទាមទាការយកចិត្តទុកដាក់ពីដៃគូខ្លាំងពេកនោះទេ។

២. កុំរំពឹងខ្ពស់ពេក

អ្នកដឹងទេថាបើអ្នករំពឹងកាន់តែខ្ពស់ នៅពេលរឿងនោះមិនសមបំណងដូចការព្រៀងរបស់អ្នកវាក៏ឈឺចាប់កាន់តែខ្លាំង ស្នេហាក៏ដូចគ្នាបើអ្នកហានគិតថាគេហ្នឹងផ្ដល់ក្ដីសុខ និងអ្វីគ្រប់យ៉ាងមកឱ្យអ្នកទាំងស្រុងនោះ អ្នកយល់ខុសហើយ គ្មានអ្នកណាតម្រូវចិត្តអ្នកបានគ្រប់ដបនោះទេ ហើយចុងក្រោយអ្នកហ្នឹងឈឺចាប់។

៣ ទទួលស្គាល់នូវភាពខុសគ្នារវាងគូស្នេហ៍

ត្រង់ចំណុចនេះគឺត្រូវទទួលស្គាល់ពីចំណុចអវិជ្ជមានរបស់ដៃគូស្នេហា រួមទាំងភាពខុសគ្នារវាងគ្នា និង គ្នា គ្មានគូស្នេហ៍ណាដែលល្អឥតខ្ចោះនោះទេសំខាន ព្យាយាទទួលស្គាល់ និងទទួលយកគ្នាដោយក្ដីមេត្តា និងមនោសញ្ចេតនាចំពោះគ្នា។

៤. ត្រៀមចិត្តទទួលយកនូវរាល់ស្ថានការណ៍

គូស្នេហ៍គ្រប់រូបគួរតែរៀនត្រៀមចិត្ត និង រៀនទទួលស្គាល់ការពិតជាមុនជាមួយនឹងទំនាក់ទំនងមួយនេះ ព្រោះនៅថ្ងៃខាងមុខយើងមិនអាចដឹងថាហ្នឹងមានរឿងអ្វីកើតឡើងនោះទេ។

៥. មិនគួរយល់តែចិត្តខ្លួនឯង

ស្នេហាបើសិនជាអ្នកមិ​ន​ចេះយស់ចិត្តគ្នា ​ធ្វើអ្វីតាមតែចិត្តខ្លួនឯង មិនខ្វល់ពីអារម្មណ៍ដៃគូនោះគេក៏ថាអ្នកជាដៃគូស្នេហាដែលអធ្មានិយម និងមិនសាកសមមានស្នេហានោះទេ គឺអ្នកគួរតែ ផ្ដល់តម្លៃ និងគោរពសិទ្ធរបស់ដៃគូផង។

៦. បង្ហាញពីក្តីស្រឡាញ់ចំពោះគ្នា

គូស្នេហ៍បើស្រឡាញ់គ្នាហើយ តែបែរជាមិនព្រមបង្ហាញវាឱ្យចេញមកតើស្រឡាញ់គ្នាដើម្បីអ្វី ជួនកាលអាចធ្វើឱ្យដែគូអន់ចិត្ត និងយល់ថាអ្នកមិនបានស្រឡាញ់គេ អ្នកគួរតែធ្វើទង្វើដែលបញ្ជាក់ថាស្រឡាញ់គេវិញ​ដើម្បីឱ្យគូស្នេហ៍មានភាពកក់ក្ដៅចំពោះទំនាក់ទំនងនេះ​ នោះអ្នកក៏មានក្ដីសុខទៅតាមនោះដែរ៕