បើយោងតាមឯកសារចងក្រងដោយក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា សត្វក្រៀកឬកុកទេព ត្រូវបានដូនតាខ្មែរបានធ្វើរូបចម្លាក់ឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទបាយ័ន ផ្ទាំងប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងថែមទៀតផងដែរ ដែលបង្ហាញថាសត្វក្រៀលនេះមាន វត្តមានជាយូរលង់មកហើយក្នុងប្រទេសកម្ពុជា។រួមគ្នាថែរក្សា! សត្វក្រៀលជាសត្វដ៏កម្រនៅលើពិភពលោក ដែលត្រូវរួមគ្នាការពារ និងអភិរក្ស - Khmer Breaking News

យោងទៅតាមក្រសួងបរិស្ដានបានបន្ថែមទៀតថា “ប្រជាជនមួយចំនួនធំនៅអាសុី មានជំនឿថាសត្វក្រៀល ឬកុកទេព  ជាបក្សីនិមិត្តរូបនាមមកនូវសិរីមង្គល សេចក្តីសុខដុមរមនា ត្រជាក់ត្រជុំ អាយុយឺនយូរសម្រាប់មនុស្សទាំងពួង។ នៅក្នុងគម្ពីរព្រះពុទ្ធសាសនា គឺគម្ពីជាតក(ព្រះវេស្សន្តរ) ក៏មានគាថាខ្លះបានរៀបរាប់រឿងរ៉ាវទាក់ទងនឹង សត្វក្រៀល ឬកុកទេព។ ព្រះឥន្ទ្រាធិរាជ បានជ្រាបថា សត្វក្រៀលឬកុកទេពនេះ មានរូបឆោម និងសំលេងយ៉ាងពិរោះដូចតន្ត្រីសួគ៌ ក្នុងចំណោមបក្សីទាំងបួន រួមមានៈ ក្រៀល ក្ងោក ហង្ស និងក្ងាន។ ព្រះឥន្ទបានប្រទានពរទី១០ ទៅអតីតព្រះមហេសីរបស់ទ្រង់ថាមានបក្សីសួគ៌ទាំង៣ មាន ក្រៀល ក្ងោក និងក្ងាន សម្រាប់បំពេរសំលេងដំណរអារម្មណ៍ព្រះអង្គនៅពេលព្រះអង្គនឹងអស់និស្ស័យពីឋានទេវលោក ទៅចាប់កំណើតជាមនុស្សលោក”។SOVRIN Magazine

គួរបញ្ជាក់ផងដែរថា ក្នុងការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ ១៩៤ក្បាលប៉ុណ្ណោះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយ សារអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាពងកូននៅមានកម្រិតទាប។ លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕RoogRog Technologyhttps://blogger.googleusercontent.com/img/a/AVvXsEjbwVoK5OSssb_Q35ul70TJlAmnp9GSX5CKaOYKr5wNhL1d9LxL_azUBQRzYQpJkFpDrbROqeKx2V2q_gbtbBeqPO222Be-fblOhqKpClxPs4Pl0vkZ46KyG0DhhQ7AZ3FPAf6LCk3PxXuGLhnYi46t4d3zodO5nehD4GoEGAlT6sg2nMm4WlGG1SC7=s960